សម្តេចតេជោ ជូនពរបងប្អូន​ខ្មែរ-ចិន និងជនរួមជាតិជួបតែសេចក្តីសុខចម្រុងចម្រើន

សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​បាន​​ជូនពរបងប្អូនខ្មែរ-ចិន និងជនរួមជាតិជួបតែសេចក្តីសុខចម្រុងចម្រើន និងទទួលបានលាភសំណាង និងហេងហេងគ្រប់ៗគ្នាក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ។​នេះបើតាម​បណ្តាញសង្គម​ហ្វេស​ផ្លូ​វការ​របស់​សម្តេច​បាន​​ផ្សាយមុន​នេះ។

សម្តេច​បាន​សរសេរ​ថា​ នៅសល់តែ ២ថ្ងៃទៀត ថ្ងៃសែនចូលឆ្នាំចិននឹងមកដល់។ មួយឆ្នាំៗពិតជាលឿនមែន ហើយមិនយូរប៉ុន្មានថ្ងៃចូលឆ្នាំខ្មែរក៏នឹងមកដល់ទៀតនៅខែមេសាខាងមុខ។ សព្វថ្ងៃនេះ បងប្អូនខ្សែស្រឡាយកាត់ចិនក៏មានកាន់តែច្រើន ហើយបងប្អូនមានជីវភាពរស់នៅកាន់តែធូរធារផងដែរ។

តាមធម្មតាអោយតែចូលឆ្នាំចិនម្តងៗ គឺបានសប្បាយដល់បងប្អូនខ្មែរផងដែរ ដូចពាក្យកំពុងពេញនិយមនិយាយថា “ ចូលឆ្នាំចិន ស្រវឹងខ្មែរ”។ តែសូមចៀសវាងកុំនាំបញ្ហាដល់ខ្លួនដោយសារការសប្បាយភ្លេចគិតមិនបានប្រុងប្រយ័ត្ន ជាពិសេសក្នុងថ្ងៃសែនចូលឆ្នាំចិនខាងមុខនេះ។

សូមជូនពរបងប្អូនខ្មែរ-ចិន និងជនរួមជាតិជួបតែសេចក្តីសុខចម្រុងចម្រើន និងទទួលបានលាភសំណាង និងហេងហេងគ្រប់ៗគ្នាក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ។

អរគុណសន្តិភាព