ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេចតេជោ ហ៊ុន សែន​ ៖ ទីក្រុងភ្នំពេញ កំពុងជួបបញ្ហាប្រឈម ៤ នៅក្នុងដំណាក់កាលបច្ចប្បន្ន

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានអនុញ្ញាតឲ្យលោក គ្រីស្យង់ រ៉ូហ្សេ អូគេមបា(Christian Roger Okemba) អភិបាលក្រុងប្រាហ្សាវិល (Brazzaville) ប្រទេសកុងហ្គោ និងជាអនុប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)ចូលជួបសំដែង ការគួរសមនិងពិភាក្សាការងារនាព្រឹកថ្ងៃទី ៣ ធ្នូ ២០១៩ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។

លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោហ៊ុនសែនបានឱ្យដឹងថា លោក គ្រីស្យង់ រ៉ូហ្សេ អូគេមបា តំណាងឲ្យប្រតិភូទាំងមូលបានមានប្រសាសន៍ថា ប្រតិភូអភិបាលក្រុងប្រើប្រាស់ភាសាបារាំងបានមកកាន់ព្រះរាជាណាចក្រកម្ពុជា ថ្វីត្បិតតែមិនទាន់បានធ្វើទស្សនកិច្ចនៅទូទាំងទីក្រុងភ្នំពេញក៏ដោយក៏ប៉ុន្តែ អ្វីដែលបណ្ដាអភិបាលក្រុងទាំងអស់សង្កេតឃើញនិងវាយតម្លៃនោះបានឃើញថារាជធានីភ្នំពេញគឺជាទីក្រុងមួយដែលមានភាពចំណាស់ហើយក៏មានភាព ធន់និងស្រស់បំព្រងផងដែរក្នុងន័យនេះលោកនិងប្រតិភូទាំងមូលនឹងប្រឹងប្រែងធ្វើយ៉ាងណាធ្វើការសង្កេតការណ៍ដើម្បីយកបទពិសោធន៍ទាំងនេះទៅអនុវត្ត នៅតាមប្រទេសរៀងៗខ្លួនថែមទៀត ។


ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ប្រធានបទនៃការកសាងក្រុងនៃកិច្ចប្រជុំនៅពេលនេះគឺពិតជាមានសារៈសំ ខាន់ណាស់ ។ ជាការពិតទីក្រុងភ្នំពេញក៏បានកសាងឡើងជំនាន់បារាំងហើយក៏បានកសាងឡើងថែមទៀតនៅជំនាន់ដែលកម្ពុជាទទួលបានឯករាជ្យប៉ុន្តែអ្វី ដែលជាការសោកស្ដាយនោះទីក្រុងភ្នំពេញគឺត្រូវបានបំផ្លាញដោយរបបប្រល័យពូជសាសន៍ប៉ុលពត ។ នៅពេលដែលសម្ដេចវិលត្រឡប់មកកាន់រាជធានី ភ្នំពេញវិញក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ទីក្រុងទាំងមូលគឺមានប្រជាជនតែ ៧០ នាក់តែប៉ុណ្ណោះហើយទីក្រុងទាំងមូលពុំមានបញ្ហាប្រឈមច្រើនទេ បញ្ហាប្រឈមនៅពេលនោះគឺពុំមានមនុស្សរស់នៅ ពុំមានចរាចរណ៍ឡានបើកបរ ។ ប៉ុន្តែផ្ទុយទៅវិញនៅពេលនេះរាជធានីភ្នំពេញគឺជួបប្រឈមនឹងបញ្ហាថ្មីៗ ជាច្រើនទី១.គឺបញ្ហាចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍ដែលនាំទៅដល់ការស្លាប់ប្រជាជនច្រើនហើយការធ្វើដំណើរមានការយឺតយ៉ាវ ។ ទី២ គឺបញ្ហាប្រឈម ខ្វះចំណតរថយន្ត, ក្នុងន័យនេះសម្ដេចតេជោ ក៏បានជម្រាបជូនប្រតិភូទាំងមូលថាសម្ដេចបានណែនាំឲ្យអភិបាលក្រុងភ្នំពេញពិនិត្យនិងធ្វើយ៉ាងណាជំរុញឲ្យ មានការវិនិយោគទៅលើការបង្កើតចំណតរថយន្តនៅក្រោមសួនច្បារនានាដើម្បី ដោះស្រាយបញ្ហានេះ និង ទី៣.គឺបញ្ហាសំរាមដែលកំពុងតែប្រឈម,សម្ដេច លើកឡើងថារាជធានីភ្នំពេញគឺមានសំរាមប្រមាណ ៣ ពាន់តោនក្នុងមួយថ្ងៃហើយបើយើងមិនប្រមូលទាន់ទេសម្រាមនេះនឹងពូនឡើងធ្វើឲ្យមានបញ្ហាដល់ សោភណភាពផង អនាម័យទីក្រុងផង ។ សម្ដេចបន្តថាកម្ពុជាដើម្បីដោះស្រាយបញ្ហានេះកំពុងជំរុញឲ្យមានការចូលរួមពីវិស័យផ្សេងៗក៏ដូចជាវិស័យឯកជន ផងដែរដើម្បីធ្វើយ៉ាងណាកែប្រែសម្រាមនេះឲ្យទៅជាថាមពលអគ្គិសនីយកមកប្រើប្រាស់ឡើងវិញនិងបញ្ហាទី៤.បញ្ហាអាសំណល់រាវ , រាជធានីភ្នំពេញគឺជា រាជធានីមួយដែលមានកំពស់ទាបហើយពីដើមឡើយសុទ្ធសឹងតែបឹងបួរហើយក្នុងន័យនេះការបង្ហូរសំណល់រាវទៅទន្លេទៅបឹងបួរនោះពុំទាន់មានការធ្វើអាង ប្រព្រឹត្តិកម្មឬក៏អាងចម្រោះបានត្រឹមត្រូវនៅឡើយនេះក៏ជាបញ្ហាប្រឈមដែរ ។

សម្ដេចតេជោមានប្រសាសន៍ថាបញ្ហាទាំងនេះគប្បីណាយកមកពិចារណាដោះស្រាយមុននឹងជំរុញការអភិវឌ្ឍទីក្រុងថ្មី។ជាមួយនឹងបញ្ហាប្រឈមនេះសម្តេច តេជោក៏បានលើកឡើងដែរថាយើងមានបញ្ហាប្រឈមនេះគឺបណ្ដាលមកពីការអភិវឌ្ឍដែលមានភាពជឿនលឿនជាទីបំផុតហើយការអភិវឌ្ឍនេះទៀតសោត គឺបានមកអំពីកត្តាសុខសន្តិភាព ស្ថេរភាព ដែលកម្ពុជាមាន, ទាំងនោះគឺជាកត្តាទាក់ទាញនៃការវិនិយោគហើយការវិនិយោគនេះហើយដែលលេចចេញនូវ បញ្ហាប្រឈមថ្មីៗដែលកម្ពុជាកំពុងតែជួបប្រទះ។

ជាទីបញ្ចប់សម្ដេចតេជោក៏បានផ្ដាំផ្ញើជូនដល់ប្រតិភូទាំងមូលនូវការគោរពនិងសួរសុខទុក្ខដល់ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលរបស់ប្រទេសទាំងអស់ដែលបាន ចូលរួមហើយបានជូនពរឱ្យកិច្ចប្រជុំលើប្រធានបទ«ការកសាងទីក្រុង»ដែលជាប្រធានបទដ៏មានសារសំខាន់នេះទទួលបានជោគជ័យ ៕