សម្តេចតេជោ ហ៊ុន សែន សំណូមពរ​ដល់ស្ថាប័នសារព័ត៌មានទាំងអស់នូវចំនុចសំខាន់ៗ ៧ ចំណុច
BREAKING NEWS
Search

សម្តេចតេជោ ហ៊ុន សែន សំណូមពរ​ដល់ស្ថាប័នសារព័ត៌មានទាំងអស់នូវចំនុចសំខាន់ៗ ៧ ចំណុច

ក្នុងឱកាស​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនអ្នកព័ត៌មានសរុបជាង៥ ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីល្ងាច​ថ្ងៃ​ទី ១៤ ខែមករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​បាន​ស្នើ​នូវ​ចំណុចសំខាន់​ៗ​ចំនួន ៧ ចំណុលដល់ស្ថាប័នសារព័ត៌មានទាំងអស់​​នៅ​កម្ពុជា​​។

ចំណុច​សំខាន់​ទទាំង​នោះរួម​មាន​​៖​

១) អ្នកសារព័ត៌មានទាំងអស់ ត្រូវចូលររួមថែរក្សាសន្តិភាព តាមរយៈការផ្សព្វផ្សាយអ្វីដែលជាការពិត។ ក្នុងនោះ សម្តេចតេជោ ក៏សូមអោយអ្នកសារព័ត៌ទាំងអស់ត្រូវប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ តាមរយៈការផ្សាយព័ត៌ដែលពិត។ ស្ថាប័នព័ត៌មានទាំងអស់ ត្រូវដើរតួនាទីជាស្ថាប័នព័ត៌មានពិត គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិពិតប្រាកដ។

២) ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិត្រូវមានអ្នកនាំពាក្យច្បាស់លាស់មួយ ក្នុងការឆ្លើយតបជាមួយសារព័ត៌មាននានា តាមរយៈការផ្តល់ដំណឹង ឬរឿងរ៉ាវអ្វីមួយដែលកើតចេញពីស្ថាប័នរបស់ខ្លួន។យើងមិនត្រូវខ្លាចអ្នកសារព័ត៌មាននោះទេ ត្រូវចាត់ទុកអ្នកសារព័ត៌ជាដៃគូរមិនអាចខ្វះបានរបស់ស្ថាប័នខ្លួន។

៣) ស្នើអោយសារព័ត៌មាន ត្រូវធ្វើជាស្ពានចម្លងពីរដ្ឋាភិបាលទៅប្រជាពលរដ្ឋ ត្រូវចេះចូលរួមជួយរិះគន់ ដើម្បីស្ថាបនារាល់កំហុសឆ្គង និងផែនការដែលបានដាក់ចេញ នៃក្រសួងស្ថាប័ននានា ដើម្បីធ្វើការកែលំអរ។ គ្រប់អ្នកនាំពាក្យតាមក្រសួងស្ថាប័នត្រូវតែមានការការបកស្រាយបំភ្លឺដល់អ្នកសារព័ត៌មានអោយបានឆាប់រហ័ស ដើម្បីអោយប្រជាពលរដ្ឋបានដឹងជ្រួតជ្រាប។

៤) អ្នកសារព័ត៌មានទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយពីអំពើអសកម្មនានាក្នុងសង្គម និងអំពើពុករលួយផ្សេងៗ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់កម្ពុជា។ អ្នកសារព័ត៌ត្រូវហ៊ានបង្ហាញការពិត។

៥) ត្រូវប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយត្រូវហ៊ានបង្ហាញនូវព័ត៌មានពិតប្រាកដ។

៦) ត្រូវខិតខំអភិវឌ្ឍ ផ្ទេការផ្សាយពីប្រព័ន្ធ អាណាឡុង (Analog system) ទៅកាន់ឌីជីថល(Digital system) ។សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា សិទ្ធិទទួលបានព័ត៌មានត្រូវចេញអោយបានក្នុងឆ្នាំ២០២០នេះ ខណៈដែលសិទ្ធិនេះត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើជាយូរឆ្នាំមកហើយនោះ។

៧)ត្រូវខិតខំការបណ្តុះបណ្តាលធនធានមនុស្ស បន្ថែមទៀតក្នុងវិស័យព័ត៌មាន។ ត្រូវខិតខំផលិតព័ត៌មានអោយបានលឿនរហ័ស និងអាចជឿទុកចិត្តបាន។

ទាក់ទងទៅនឹងការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្តេច​បាន​ អោយមានមេធាវីការពារក្តីដល់អ្នកសារព័ត៌មាននោះ សម្តេចតេជោបានសម្រេចជួយការពារដោយមានលក្ខខ័ណ្ឌ ដោយផ្អែកទៅតាមអង្គហេតុ និងអង្គច្បាប់ មិនមែនការពារអ្នកសារព័ត៌មានដែលគ្មានក្រមសីលធម៌ ឬគ្មានវិជ្ជាជីវៈសារព័ត៌នោះឡើយ។ ជាមួយគ្នានេះ សម្តេចតេជោក៏បានចាត់អោយលោក គី តិច ដែលជាមេធាវីរបស់សម្តេចផ្ទាល់ទទួលពិនិត្យលើរឿងនេះដោយផ្អែកទៅតាមអង្គហេតុ និងអង្គច្បាប់៕