សម្តេច​តេជោ៖​​ សម័យ​ Facebook ​​មន្ត្រី​​ត្រូវ​​​ប្រយ័ត្ន​ឥរិយាបថ​ខ្លួន​ ក្នុង​នាម​អ្នក​បម្រើ​ពលរដ្ឋ​

សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​​បាន​ដាស់​តឿន​ដល់​​មន្ត្រី​​ជា​អ្នក​បម្រើ​​ប្រជាពលរដ្ឋ​​ទាំង​អស់​ត្រូវ​​ប្រកាន់​ភ្ជាប់​នូវ​ឥរិយាបថ​​​ល្អ​ ក្នុង​នាម​ជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ​ មិន​មែន​ជា​ចៅ​​ហ្វាយ​​ប្រជាពលរដ្ឋ​ឡើយ​​ ហើយ​​អ្វី​​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​បំផុត​​សម័យ​នេះ​គឺជា​​សម័យ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ហ្វេស​បុក​​ បើ​ឃើញ​ឥរិយាបថ​​​ណា​​មួយ​មិន​សមស្រប ក្នុង​​នាម​​​ជា​អ្នក​បម្រើ​ពលរដ្ឋ​​​សម្ដេច​នឹង​ធ្វើ​ការ​វះ​កាត់​​មន្ត្រី​ទាំង​នោះ​ចោល​ ដោយ​មិន​អត់​ឱន​​ឱ្យ​ឡើយ​។​

មន្រ្តី​របស់​យើង​ភាគ​ច្រើន​ធ្វើ​បាន​ល្អ​ហើយ ប៉ុន្តែ​មួយចំនួន​ណា​នោះ​ត្រូវ​ខិតខំ​ឥរិយាបថ​បម្រើ​ប្រជាជន​​ដោយ​សេចក្ដី​ស្មោះ​ត្រង់ កន្លែង​​ណា​ដែល​មាន​ការ​លំបាក​ យើង​ត្រូវ​មាន​វត្ត​មាន​នៅ​ទីនោះ​ជា​ចាំ​បាច់​ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​​ទាន់​​ពេល​​វេលា​​”។ សម្ដេច​បន្ថែម​​។

ការ​ថ្លែង​បែប​នេះ​របស់​សម្តេច​តេជោ ហ៊ុន សែន​ ត្រូវ​បាន​ធ្វើ​​ឡើង​ក្នុង​ឱកាស​ប្រគល់​សញ្ញាបត្រ​ និង​វិញ្ញាបនបត្រ​ជូន​សិស្សសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថាន​ជាតិអប់រំ រាជធានីភ្នំពេញ​​នា​ព្រឹក​ថ្ងៃទី ២៥​ខែ​កុម្ភៈ​ នេះ៕

 

​​​​​