សម្តេច​តេជោ ៖​ ​ ​កម្ពុជា​មិន​អាច​ដោះដូរ​អធិបតេយ្យ​​ភាព​ជាមួយ​នឹង​ EBA បាន​ទេ​

ថ្លែង​នៅ​ក្នុង​ឱកាស​បើក​ការដ្ឋាន​​ផ្លូវជាតិលេខ២ នា​ព្រឹក​ថ្ងៃទី ១១ ខែ​មករា ឆ្នាំ ២០២០​ នេះ​សម្តេច​តេជោ​ ហ៊ុន សែន​ មាន​ប្រសាសន៍ថា​ ​កម្ពុជា​​មិន​អាច​ដោះដូរ​អធិបតេយ្យ​​ភាព​ជាមួយ​នឹង​ EBA បាន​ទេ។​ ការ​បញ្ជាក់​បែប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​មុន​មួយ​ថ្ងៃ​ប៉ុណ្ណោះ​​ ដែល​គណ:កម្មការ​ពាណិជ្ជកម្ម​សហគមន៍​អឺរ៉ុបនឹង​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ថ្ងៃ​ទី​១២​​ កុម្ភៈ​ ស្អែក​នេះ​ ថា​តើ​ត្រូវរក្សាទុក ឬក៏ដក ​គោល​នយោបាយ​អនុគ្រោះពន្ធ (អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ-EBA) សម្រាប់​កម្ពុជា។​

សម្តេច​តេជោ​បាន​បន្ថែម​ថា​ ​កម្ពុជា​​ត្រូវ​ពឹង​លើ​ការ​ដក​ដង្ហើម​ដោយ​ខ្លួន​ឯង ហើយ​បើ​ករណី​រោងចក្រ​ណា​មួយ​​ត្រូវ​បិទ​ទ្វា​​ គឺ​មិន​បណ្តាល​​មក​ពី​ EBA ទេ​ ​​គឺ​ដោយសារ​វត្ថុ​ធាតុ​ដើម​នាំ​មក​ពី​ប្រទេស​ចិន​​​មិន​អាច​នាំ​មក​​ទាន់​ ដោយសារ​ជំងឺឆ្លង​កូរ៉ូណា​ ដែល​បាន​កើត​​ឡើង​នៅ​ប្រទេសចិន​​។ បើករណី​ EBA ត្រូវ​ផ្ដាច់​​​​មែន​​ ការ​​បញ្ជាទិញ​​នឹង​ត្រូវ​បន្ត​ជា​ធម្មតា​រយៈ​​​ពេល​៦ ខែ​៕

​​​

​​​​​