ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដាក់ចេញ​យុទ្ធសាស្ត្រ​ស្នូល​៥​ចំណុច​ដើម្បី​សម្រេច​ជោគជ័យ​ក្នុងការ​អនុវត្ត​”​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​២០១៩-២០២៣”

​ភ្នំពេញ ៖ ការប្រកាស​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ស្នូល​៥ ចំណុច​នៅក្នុង​ឱកាស​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ផ្សព្វផ្សាយ​និង​ប្រកាស​ដាក់ ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ «​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ (​ផ​.​យ​.​អ​.​ជ​.) ២០១៩-២០២៣» ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី ៧ ខែ វិច្ឆិកា នេះ ។ យុទ្ធសាស្ត្រ​ស្នូល​ទាំង​៥​ដែល​កម្ពុជា​ត្រូវផ្តោត​ការយកចិត្តទុកដាក់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់បំផុត​។

​យុទ្ធសាស្ត្រ​ស្នូល​ទាំង​៥​ដែល​ដាក់ចេញ​ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន​រួមមាន ៖
​ទី​១.​ការបន្ត​ពង្រឹង​សុខសន្តិភាព​ស្ថិរភាព​នយោបាយ​សន្តិសុខ​និង​សណ្តាប់ ធ្នាប់​សង្គម​ដើម្បី​លើកកម្ពស់​វិធានការ​ច្បាប់​,​កា​រញរ​សិទ្ធិ​និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​,​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​ដើម្បី​បង្កើត​នូវ​បរិយាកាស​ន​យោ បាយ​និង​សន្តិសុខ​អនុគ្រោះ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​រយៈពេល​វែង​។​



ទី​២.​ការជំរុញ​ឱ្យមាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​រឹងមាំ​រយៈពេល​វែង ក្នុង​រង្វង់​៧%​និង​ការកាត់បន្ថយ​ភាពក្រីក្រ​ឱ្យបាន​កាន់តែ​ទាប​ក្រោម​១០%​។
​​ទី​៣.​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជន បទ​សំដៅ​លើកកម្ពស់​ស្ថានភាព​សេដ្ឋកិច្ច​នៅ​សហគមន៍​ជនបទ​តាមរយៈ​ការ​សម្របសម្រួល​រៀបចំ​ផែនការ​និង​ការអនុវត្ត​កម្មវិធី​ជាមួយ​ស្ថាប័ន​ញក់​ព័ន្ធ របស់​រាជរដ្ឋាភិបាល​ដោយ​ផ្តោត​លើ​ការ​បង្កើន​ផលិតភាព​និង​ពិពិធ​កម្មវិស័យ​កសិកម្ម​,​ការអភិវឌ្ឍ​កសិឧស្សាហកម្ម​ការស្តារ​ឡើងវិញ​និង​ការកសាង​បណ្តា ញ​ផ្លូវ​ជនបទ​ព្រមទាំង​ការបណ្តុះបណ្តាល​បច្ចេកទេស​,​មុខវិជ្ជា​ជីវៈ​និង​សេវា​សុខភាព​នៅ​តំបន់​ជនបទ​។

​ទី​៤. ការបន្ត​ពង្រឹង​ការសម្របសម្រួល​ញ​ណិ​ជ្ជ​កម្ម និង​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ចកម្ពុជា​ទៅ​ក្នុង​ទីផ្សារ​ឤ​ស៊ាន​និង​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ​និង​តំបន់​អភិវឌ្ឍ​ត្រីកោណ កម្ពុជា ឡាវ វៀតណាម​និង កម្មវិធី​អភិវឌ្ឍ​នានា​របស់ខ្លួន​សម្រាប់​វិស័យ​មួយចំនួន​រួមមាន​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ ផ្លូវថ្នល់ ផ្លូវ​រថភ្លើង កំពង់ផែ និង ព្រលានយន្តហោះ​,​ការ​អភិ វ​ឌ្ឍ​វិស័យ​ឯកជន​ជាពិសេស​ការរៀបចំ​ផែនការ​និង​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​,​ការសម្របសម្រួល​ការ​ធ្វើ​ញ​ណិ​ជ្ជ​កម្ម​និង​វិស័យ​ឧស្សាហកម្ម​,​ការបង្កើត​លក្ខខណ្ឌ​ចាំបាច់​នានា​ដើម្បី​ធ្វើ​សមាហរណកម្ម​សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុង​វិស័យ​មិន​រៀបរយ​ទៅក្នុង​សេដ្ឋកិច្ច​រៀបរយ​វិញ​។

​ទី​៥.​ការបន្ត​ពង្រឹងសមត្ថភាព​ស្ថាប័ន​រាជរដ្ឋាភិបាល​តាមរយៈ​ការផ្តល់សេវា​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​ជំរុញ​វប្បធម៌​តម្លាភាព​និង​គណនេយ្យភាព​។ រៀបចំ​និង​អនុវត្ត យុទ្ធសាស្ត្រ​អភិវឌ្ឍ​សមត្ថភាព​នៅ​គ្រប់​ស្ថាប័ន​សាធារណៈ​ឲ្យ​បាន​ទូលំទូលាយ​ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​នៃ​សេវាសាធារណៈ​ឲ្យ​កាន់តែ​ប្រសើរឡើង​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី ៦ នៃ​រដ្ឋសភា​គឺ​ការ​បង្កើន​ល្បឿន​នៃ​ការកែទម្រង់​អភិ បាល​កិច្ច​ដើម្បី​បន្ត​ធានា​ឱ្យ​មាន​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព​និង​បរិ​យាប​ន្ន​។ បច្ចុប្បន្ន​ទាះ​បី​កម្ពុ​ជា​មាន​មូលដ្ឋាន​គាំទ្រ​រឹងមាំ​យ៉ាង ណា​ក្តី​ក៏​កម្ពុជា​នៅ​មាន​ការងារ​ដែល​ត្រូវ​បន្ត​យកចិត្តទុកដាក់​និង​ដោះស្រាយ​បន្ថែមទៀត​ជាពិសេស​បញ្ហា​ប្រឈម​មួយចំនួន​ដែល​មិនទាន់​សម្រេចបាន ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ ២០១៤-២០១៨​កន្លងមក​។ ទន្ទឹមនេះ​,​កម្ពុជា​ត្រូវ​បន្ត​អនុវត្ត​យន្តការ​នានា​ដើម្បី​ធានា​ប្រសិទ្ធភាព​និង​ភាព​ជោគ ជ័យ​ដែលជា​កត្តា​ធានា​នូវ​សុខសន្តិភាព​និង​សណ្តាប់ធ្នាប់​សង្គម​,​ការជំរុញ​វឌ្ឍនភាព​សង្គម​-​សេដ្ឋកិច្ចជាតិ​ឱ្យមាន​ល្បឿន​លឿន​តាមរយៈ​ការពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ច​ឱ្យបាន​ទូលំទូលាយ​ជាង​មុន​ជាមួយនឹង​សមត្ថភាព​ប្រកួតប្រជែង​ខ្ពស់​,​ទាំង​ក្នុង​តំបន់​និង​ពិភពលោក​ដើម្បី​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។

ក្នុងនាម​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៅ​គ្រប់​ក្រសួង​-​ស្ថាប័ន​,​កងកម្លាំង​ប្រដាប់​ឤ​វុ​ធ​និង​ឤ​ជ្ញា​ធរ ដែនដី​គ្រប់​លំដាប់ថ្នាក់​,​ដៃគូ​អភិវឌ្ឍ​,​សង្គម​ស៊ីវិល​, អង្គការ​មិនមែន​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​សូម​បន្ត​ផ្តល់​កិច្ចសហការ​និង​ការគាំទ្រ​គ្រប់បែបយ៉ាង​ឱ្យ កាន់តែ​សកម្ម​ដើម្បី​ក្រសួងផែនការ​ឤ​ច​ដំណើរការ​តាមដាន​ត្រួតពិនិត្យ​ការអនុវត្ត​និង​រៀបចំ​គោលនយោបាយ​ជាតិ​ត្រួតពិនិត្យ​និង​វាយតម្លៃ​ផែនការ​យុទ្ធ សាស្ត្រ​អភិវឌ្ឍ​ជាតិ ២០១៩- ២០២៣ ទទួលបាន​ជោគជ័យ និង មាន​ប្រសិទ្ធភាព​ខ្ពស់​។

​លោក ឆាយ ថន ទេសរដ្ឋមន្ត្រី​ក្រសួងផែនកា​រ​បាន​មានប្រសាសន៍ថា «​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣» ត្រូវបាន​រៀបចំឡើង​បន្ត​ពី​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨ ដែល​ត្រូវបាន​ចប់​អាណត្តិ​នា​ចុងឆ្នាំ​២០១៨​ក្នុង​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​កន្លងទៅ​។ ផែនការ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣ នឹងមាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​អនុវត្ត​គោលនយោបាយ​អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានកំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា ២០១៦-២០៣០​។​

លោក​ទេសរដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ថា ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​សម្រេច​នូវ​វត្ថុបំណង​សំខាន់ បី ៖

ទី​១-​ដើម្បី​វាយតម្លៃ​អំពី​លទ្ធផល​រួម​និង​បញ្ហា​ប្រឈម​ចម្បងៗ​ដែល​បាន​កើតមានឡើង​នៅក្នុង​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨ ក្នុង​អាណត្តិ​កាល​របស់​ផែនការ​នេះ​ទាំងមូល​ពី​ឆ្នាំ ២០១៤​ដល់​ឆ្នាំ​២០១៨​។

ទី​២-​ដើម្បី​កំណត់​នូវ​បណ្ដា​វិធានការ​គោលនយោបាយ​នានា​ដល់​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទាំងអស់​សម្រាប់​ការអនុវត្ត​គោលនយោបាយ​អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​តាម​វិស័យ​នៅក្នុង​ដំណាក់កាល​នៃ​អាណត្តិ​ការ​របស់​ផែនការ​ដើម្បី​ស្ថិរភាព​កំណើនសេដ្ឋកិច្ច​កាត់បន្ថយ​ភាពក្រីក្រ​និង​លើកកម្ពស់​កម្រិត​ជីវ ភាព​រស់នៅ​ប្រជាជន​កម្ពុជា​និង​ឆ្ពោះទៅ​សម្រេចបាន​នូវ​ស្ថានភាព​នៃ​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

ទី​៣-​ដើម្បី​ដាក់ចេញ​នូវ​ប្រព័ន្ធ​មួយ​សម្រាប់​តាមដាន​ត្រួតពិនិត្យ​និង​វាយតម្លៃ​ប្រចាំឆ្នាំ​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិ វឌ្ឍន៍​ជាតិ​២០១៩-២០២៣​របស់​ក្រសួង​ស្ថាប័ន​នានា​។​
​​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣ បាន​ត្រូវ​រៀបចំឡើង​ដោយ​ឈរលើ​មូលដ្ឋាន​មួយចំនួន ដូច ជា​ធាតុ​ចូល​ដែល​ទទួលបាន​ពី​ក្រសួង​ស្ថាប័ន​នានា​។ ការគិតគូរ​និង​ការ​គណនា​ផ្ទាល់​ចាំបាច់​មួយចំនួន​របស់​ក្រសួងផែនការ​។​ការពិគ្រោះ​យោបល់​បន្ថែម​ជាមួយនឹង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​។ ការពិគ្រោះ​យោបល់​ជាមួយនឹង​ដៃគូ​អភិវឌ្ឍន៍​នានា​។ ការពិនិត្យ​មើល​ឡើងវិញ​លើ​ទិន្នន័យ​ថ្មីៗ ជាពិសេស​ទិន្នន័យ​ស្ដីពី​អង្កេត​សេដ្ឋកិច្ច សង្គមកិច្ច និង​ទិន្នន័យ​រដ្ឋបាល​របស់​ប​ណ្ដា​ក្រសួង​ស្ថាប័ន​។ ការពិនិត្យ​មើល និង​បញ្ចូល​នូវ​ឯកសារ​គោលនយោបាយ​ថ្មីៗ​មួយចំនួន​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​រួមទាំង​ទស្សនាទាន​ឆ្នាំ​២០៣០ និង​២០៥០ របស់​កម្ពុជា​។

​គួរ​បញ្ជាក់ដែរ​ថា ​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ ២០១៩-២០២៣ ត្រូវបាន​រៀបចំ​ឡើងជា​ប្រាំពីរ​ជំពូក​ដែល​ជំពូក​ទី​២​បង្ហាញ​ពី​សមិទ្ធផល​ជារួម​នៃ ការអនុវត្ត​«​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៤-២០១៨»​និង​បញ្ហា​ប្រឈម​នានា​ដែល​បាន​ជួបប្រទះ​ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​ផែនការ​នេះ ។ រហូតមកដល់​ចប់​អាណត្តិ​កាល​នៃ​«​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣»​ស្ថិរភាព​នយោបាយ​ការអនុវត្ត​កំណែទម្រង់​ស្ទើរតែ​គ្រប់​វិស័យ និង​ការវិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​បាន​បង្កើត​ឲ្យ​មាន​បរិ​ស្ថាន​អនុគ្រោះ​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​ទាំងពី​ក្នុងស្រុក​និង​ពី​បរទេស​។ ជំពូក​ទី​៣​បង្ហាញ​ពី​ការវិភាគ​ពី​ស្ថានភាព​រួម​នៃ​ដំណើរ​វិវឌ្ឍន៍​របស់​ម៉ាក្រូសេដ្ឋកិច្ច​និង​ដំណើរការ​នៃ​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា​ដោយ​រំ​លេច​ឡើង​អំពី​រចនាសម្ព័ន្ធ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ស្ថានភាព​សារពើពន្ធ​និង​អតិផរណា​ភាព​បើកចំហ​នៃ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ជញ្ជីងពាណិជ្ជកម្ម ព្រមទាំង​ភាពក្រីក្រ​និង​ភាព​មានការ​ងារ​ធ្វើ​។ ក្នុង​ជំពូក​នេះ​បានធ្វើការ​ប៉ាន់ស្មាន​តម្លៃ​សរុប​សម្រាប់​រយៈពេល​៥​ឆ្នាំ​សម្រាប់​ផែនការ​ទាំងមូល​គឺ​៥៩.៩​ប៊ី លាន​ដុល្លារ​អាមេរិក​សមមូល ២៤៥.៥៧៥ ប៊ី​លាន​រៀល ។ ចំពោះ​ជំពូក​ទី​៥​ក៏បាន​បង្ហាញ​ពី​ការប៉ាន់ស្មាន​នៃ​តម្រូវការ​ធនធាន​វិនិយោគ​សម្រាប់​ការធ្វើ ឲ្យ​សម្រេចបាន​នូវ​ចំណុច​ដៅ​ទាំងឡាយ​របស់ «​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣»​។

ផែនការ​នេះ​បានធ្វើ​ចំណោល​អំពី​តម្រូវការ​ធនធាន​សម្រាប់​ដំណាក់កាល​៥​ឆ្នាំ​(២០១៩-២០២៣)​ដោយ​មានការ​ស្នើឡើង​នូវ​ប្រភព​ហិរញ្ញប្បទាន​ដោយ ធនធាន​ក្នុងស្រុក និង​ធនធាន​ក្រៅប្រទេស ព្រមទាំង​វិនិយោគមូលធន​របស់​វិស័យ​សាធារណៈ​និង​ឯកជន​។ តម្លៃ​ប៉ាន់ស្មាន​សរុប​សម្រាប់រ​យៈ​ពេល​៥​ឆ្នាំ នេះ​គឺ​៥៩.៩​ប៊ី​លាន​ដុល្លារ​អាមេរិក​សមមូល ២៤៥.៥៧៥ ប៊ី​លាន​រៀល​ក្នុងនោះ​វិនិយោគមូលធន​របស់​វិស័យ​ឯកជន​មាន​ចំនួន ៤៣.៤​ប៊ី​លាន​ដុល្លារ​អា មេ​រិ​ក​សមមូល​១៧៨.០៩៦​ប៊ី​លាន​រៀល​ស្មើនឹង ៧២.៥​ភាគរយ​នៃ​ទុនវិនិយោគ​សរុប​និង​វិនិយោគមូលធន​នៃ​វិស័យ​សាធារណៈ​មាន​ចំនួន​១៦.៤​ប៊ី​លាន ដុល្លារ​អាមេរិក​សមមូល ៦៧.៤៧៩ ប៊ី​លាន​រៀល​ស្មើនឹង ២៧.៥​ភាគរយ​នៃ​ទុនវិនិយោគ​សរុប​៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114