សាខា​កាំកុងត្រូល ​ខេត្ត​ឧត្ដរមានជ័យ​ស​ហ​ការ​ជាមួយ​មន្ទីរ​ពិសោធន៍​ និង​រថយន្ត​ពិសោធន៍​ចុះ​ពិនិត្យ ប្រេង​និង​ទំនិញ​

​ខេត្ត​ឧត្ដរមានជ័យ​៖ ​នៅ​ថ្ងៃទី​១៨ ​ខែកុម្ភៈ ​ឆ្នាំ​២០២០​ មន្ត្រី​សាខា​កាំកុងត្រូល​ ​ខេត្ត​ឧត្ដរមានជ័យ​ បាន​សហការ​ជាមួយ​ ​រថយន្ត​មន្ទីរ​ពិសោធន៍​ ​និង​រថយន្ត​ពិសោធន៍​ប្រេង​ឥន្ធនៈ​ និង​មាន​ការចូលរួម​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ដ​ ​និង​អាជ្ញាធរ​ដែនដី​។​

​សមត្ថកិច្ច​ជំនាញ​បាន​អោយ​ដឹងថា​៖
​ទី​១៖ ​រថយន្ត​មន្ទីរ​ពិសោធន៍​បាន​ចុះ​ត្រួតពិនិត្យ​នៅ​ផ្សារ​សំរោង​ ​ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​។ ​មន្ដ្រី​យើង​បាន​យក​សំណាក​គំរូ​ម្ហូប​អារ​ហារ​ចំនួន​ ២៣​មុខ​ ​រួមមាន​ ​បន្លែ ​ជ្រក់ ​នំបញ្ចុក​ ​ស្នៀតពោត​ ​ប្រហុក​ ​និង​សរសៃ​គុយទាវ​ មក​ធ្វើ​ពិសោធន៍​។ ​ជា​លទ្ធផល​ពុំ​ឃើញ​មាន​សារធាតុ​គីមី​ហាម​ឃាត​ឡើយ​ ​បន្ទាប់​មក​មន្ត្រី​យើង​បាន​ធ្វើ​ការណែនាំ​ដល់​អាជីវករ​ ​ពី​សុវត្ថិភាព​ម្ហូប​អារ​ហារ​ ​និង​ការ​ដាក់​តាំង​លក់​អោយ​មាន​អនាម័យ​ល្អ​។​

ទី​២៖ ​រថយន្ត​ពិសោធន៍​ប្រេង​ឥន្ធនៈ​ បាន​ចុះ​ត្រួតពិនិត្យ​តាម​បណ្ដា​ស្ថានីយ​ប្រេង​មួយ​ចំនួន​ ​នៅ​ក្រុង​សំរោង​ ​និង​ស្រុក​បន្ទាយ​អំពិល​។ ជា​លទ្ធផល​មានចំនួន​០៦ ទីតាំង​ បន្ទាប់ពី​បានធ្វើការ​ត្រួតពិនិត្យ​ចប់​សព្វគ្រប់​ហើយ ជា​លទ្ធផល​យើង​បាន​រកឃើញ​ថា​៖

-​ស្ថានីយ​/​ដេប៉ូ ចំនួន​០២ ​ទីតាំង​មិន​មាន​អនុ​លោម​ភាព​ទាំង​ផ្នែក​គុណភាព​ និង​បរិមាណ​។​
-​ស្ថានីយ​/​ដេប៉ូ ចំនួន​០៣ ​ទីតាំង ​មិន​មាន​អនុលោម​ភាព​ផ្នែក​បរិមាណ​។​
-​ស្ថានីយ​/​ដេប៉ូ ចំនួន​០១​ទីតាំង​ ​មិន​មាន​អនុ​លោមភាព​ផ្នែក​គុណភាព​។​

​ចំពោះ​ថ្លៃ​លក់រាយ​ ស្ថានីយ​/​ដេប៉ូ​ទាំងអស់​ ​បាន​អនុវត្ត​ត្រឹមត្រូវ​ ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​៕​

អត្ថបទ​៖ ​ចាន់ ធី​