សាលាដំបូង​រាជធានី​ភ្នំពេញ​ បន្ត​សំណុំរឿង​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​របស់ លោក​ កឹម​ សុខា

ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ​ បាន​បន្ត​សវនាការ​លើ​សំណុំរឿង​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​របស់ លោក កឹម សុខា ទៀតហើយ ក្រោយពី​បាន​សម្រាក​មួយ​សប្ដាហ៍​កន្លង​មក ហើយ​សវនាការ​នៅ​ព្រឹក​នេះ ជា​សវនាការ​លើក​ទី​១៦ សប្ដាហ៍​ទី​៦។

នៅ​ព្រឹក​នេះដែរ គេ​មិនសូវ​ឃើញ​មាន​សកម្មជន ឬ​អ្នកគាំទ្រ​ លោក កឹម សុខា មក​ឈរ​នៅមុខ ឬ​ជុំវិញ​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ទេ ក្រៅពី​សមត្ថកិច្ច ដែល​បាន​ដាក់​ពង្រាយ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់ ហើយ​នៅ​ព្រឹក​នេះ លោក កឹម សុខា បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​របស់​ខ្លួន​ជាធម្មតា​ដូច​រាល់ដង​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​អមដោយ​សហការី​របស់​ខ្លួន​ចំនួន​ពីររូប ​គឺ​ លោក មុត ចន្ថា និង ​លោក យ៉ែម ប៉ុ​ញ្ញ​រិ​ទ្ធ​ បាន​មកដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​វេលា​ម៉ោង​៨និង​៧​នាទី​ព្រឹក​៕


អត្ថបទ ៖ កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114