BREAKING NEWS
Search

សាហាវ​មែន! ថ្ងៃ​ឆ្លង​ឆ្នាំ ​អារ​.​ក​សម្លាប់​មនុស្ស​៣​នាក់​ក្នុង​បន្ទប់​ជួល

សៀមរាប ​​៖​ ​មនុស្ស​៣​នាក់ ​ត្រូវ​បាន​ឃាតក​អារ​.ក​សម្លាប់​ក្នុង​បន្ទប់​ជួល ​បណ្ដាល​ឲ្យ​ស្លាប់​បុរស​២​នាក់ ​និង​ស្ត្រី​ម្នាក់​រង​របួស​ជា​ទម្ងន់។

ករណី​នេះ ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល ​នៅ​វេលា​ម៉ោង​០៦​​ព្រឹក​ ​​​​ថ្ងៃ​ទី​០១ ​ខែ​មករា​ ឆ្នាំ​២០១៧​ ​​​នៅ​ចំណុច​បន្ទប់​ជួល ក្រុម​ទី​៦ ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្ត​សៀមរាប។

ជនរងគ្រោះ​​ទាំង​​៣​នាក់​នោះ​មាន​​ ទី​១. ឈ្មោះ ឃុន សុ​យឹ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ធ្វើការ​ក្រុមហ៊ុន អាហារ​បំប៉ន​មាន​ស្រុកកំណើត ភូមិ ស្រែ​ស្រូវ ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត កំពត​​(​ស្លាប់​)។ ទី២. ឈ្មោះ វេត រដ្ឋា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​មុខរបរ​ធ្វើការ​ក្រុមហ៊ុន​ជាមួយគ្នា មាន​ស្រុកកំណើត​ភូមិ​គោក​ព្រិច ឃុំ​សូ​ភី ស្រុក​អរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​​​(​ស្លាប់​)។ ទី៣. ឈ្មោះ ឡេង ស្រី​ពៅ​ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​ធ្វើការ​ក្រុមហ៊ុន ជាមួយគ្នា​(​នៅ​រស់​យកទៅ​មន្ទីរពេទ្យ​) មាន​ស្រុកកំណើត​ភូមិ​ការេ​ន​ជោ ឃុំ អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ។ ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង​៣​នាក់​នេះ ​២​នាក់​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ​​និង​ម្នាក់​ទៀត​មិត្តភក្ដិ។

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ​ករណី​ឃាតកម្ម​ខាង​លើ​មិន​ដឹង​ថា​ផ្ដើម​ចេញ​ពី​មូលហេតុ​អ្វី​នៅ​ឡើយ ​ហើយ​សមត្ថកិច្ច​កំពុង​បើក​ការ​ស្រាវជ្រាវ​យ៉ាង​ដុត​ដៃ​ដុត​ជើង​ដើម្បី​ស្វែងរក​ឃាតក។ ចំពោះ​ករណី​ឃាតកម្ម​នេះ ​ស្ត្រី​ម្នាក់ ដែល​ត្រូវ​គេ​អារ​.ក​កាត់​ដៃ​ម្ខាង​ចោល​ នៅ​មាន​ដង្ហើម ក៏​ខល​ទៅ​ឲ្យ​បងប្អូន​មក​ជួយ​សង្គ្រោះ ហើយ​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​មិន​ដឹង​វាសនា​ទៅ​ជា​យ៉ាង​ណាទេ៕​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114