ពិនិត្យសុខភាព​បេះដូង តើ​គេឆែក​លើ​អ្វីខ្លះ?
BREAKING NEWS
Search

ពិនិត្យសុខភាព​បេះដូង តើ​គេឆែក​លើ​អ្វីខ្លះ?

សុខភាព​បេះដូង ជា​រឿង​សំខាន់​ដែល​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា ​និង​ការពារ ដើម្បី​ចៀសវាង​ពី​គ្រោះថ្នាក់​។ ការពិនិត្យ​ និង​តាមដាន​សុខភាព​បេះដូង (Heart check-up)​ជា​ទៀងទាត់​ជួយ​ឲ្យ​អ្នករក​ឃើញ​នូវ​កត្តា​ប្រឈម (Risk Factor) ឬ​ដំណាក់កាល​ដំបូង (Early Stage) របស់​ជំងឺ​បេះដូង ដើម្បី​ធ្វើការ​ព្យាបាល​ទាន់ពេលវេលា និង​ការពារ​បាន​នូវ​ផលវិបាក​ធ្ងន់ធ្ងរ ដែល​អាច​ឈាន​ទៅដល់​ការបាត់​បង់ជីវិត​។​

ក​) តើ​អ្នកណា​ដែល​គួរតែ​ធ្វើការ​ពិនិត្យ​សុខភាព​បេះដូង​?
ការពិនិត្យ​សុខភាព​ទៅលើ​ក្រុមមនុស្ស​ដែល​ងាយ​ប្រឈមដូចជា ​៖
– អាយុ​ ៖ ប្រុស លើសពី៤០​ឆ្នាំ ស្រី លើសពី៤៥ឆ្នាំ​
– អ្នក​លើស​សំពាធ​ឈាម (Hypertension)
– អ្នក​លើស​ជាតិ​ខ្លាញ់​(Dyslipidemia)
– អ្នក​លើស​ជាតិ​ស្ករ (Diabetes mellitus)
– អ្នក​ពិសា​បារី​
– អ្នក​ដែល​លើស​ទម្ងន់ (Overwieght)
– អ្នក​ដែល​មិន​ទម្លាប់​ហាត់ប្រាណ ឬ ប្រកប​របរ​រស់នៅ​នឹង​មួយកន្លែង​យូរ​ម៉ោង (Inactivity)
– ប្រវត្តិ​គ្រួសារ​ធ្លាប់មាន​ជំងឺ​បេះដូង (Family history of heart disease)
– ស្ត្រេ​ស​ច្រើន​

ខ​) តើ​ការពិនិត្យ​សុខភាព​បេះដូង មាន​អ្វីខ្លះ?​
– រកមើល​ថា សន្ទស្សន៍​ នៃ​ទម្ងន់ (BMI) ដោយ​វាស់​ទម្ងន់ និង​កម្ពស់ (​កម្រិត​ធម្មតា ចន្លោះ 18.5-24.9)
– វាស់​សំពាធ​ឈាម​ ៖ រកមើល​បញ្ហា​លើសឈាម​
– ការពិនិត្យ​ជាតិ​ខ្លាញ់ ​៖ រកមើល​បញ្ហា​លើស​ខ្លាញ់​
– ការពិនិត្យ​ជាតិ​ស្ករ​ ៖ រកមើល​បញ្ហា​លើស​ស្ករ​
– ការថត​សួត (Chest X-ray)
– ការចាប់​ចង្វាក់បេះដូង (EKG)៖ រកមើល​បញ្ហា​វិបត្តិ​ចង្វាក់បេះដូង​
– ការធ្វើ​អេកូ​បេះដូង (Echocardiogram) ៖ មើលរូប​រាង មុខងារ របស់​បេះដូង​
– និង ការពិនិត្យ​ពិសេស​ចាំបាច់​មួយចំនួនទៀត​ដូចជា ​៖
• ការចាប់​ចង្វាក់បេះដូង​២៤​ម៉ោង (Holter EKG 24H) ៖ តាមដាន​ចង្វាក់បេះដូង​២៤​ម៉ោង​
• ការ​រត់​លើ​ម៉ាស៊ីន​ ដើម្បី​ស្វែងរក​បញ្ហា​ស្ទះ​សរសៃឈាម​បេះដូង (Stress Test)
• ស្កែ​ន​បេះដូង (Coronary CT scan)

គ​) តើ​ការពិនិត្យ​សុខភាព​បេះដូង ប្រព្រឹត្ត​ទៅដោយ​វិធី​យ៉ាងណា​?
ការពិនិត្យ​សុខភាព​បេះដូង ប្រព្រឹត្តធ្វើ​ឡើងជា២​ដំណាក់កាល ​៖
១) ការពិនិត្យ​ស្រាវជ្រាវ (Screening stage) ៖
– ជួប ពិគ្រោះ ​និង ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឯកទេស​បេះដូង​
– ការ​វាស់​ទម្ងន់ និង កម្ពស់​
– ការធ្វើ​តេស្ត​ឈាម រកមើលជាតិ​ខ្លាញ់ ជាតិ​ស្ករ
– ការចាប់​ចង្វាក់បេះដូង (EKG)
– ការធ្វើ​អេកូ​បេះដូង (Echocardiogram)
– ការថត​សួត (Chest X-ray)

២) ការពិនិត្យ​ធ្វើ​រោគវិនិច្ឆ័យ (Diagnosis stage) ៖
– ការចាប់​ចង្វាក់បេះដូង២៤ម៉ោង (Holter EKG 24H) ក្នុង ករណី គ្រូពេទ្យ​សង្ស័យ​មាន​បញ្ហា​វិបត្តិ​ចង្វាក់​បេះដូង​
– ការរត់​លើ​ម៉ាស៊ីន​ដើម្បី​ស្វែងរក​បញ្ហា​ស្ទះ​សរសៃឈាម​បេះដូង (Stress Test)
– ស្តែ​ន​បេះដូង (Coronary CT Scan)
– ការឆ្លុះ​មើល​សរសៃ​ឈាម​បេះដូង (Coronary Artery Angiography)

ឃ​) តើ​អ្នក​គួរ​ធ្វើ​អ្វីខ្លះ​មុន​មកជួប​ពិគ្រោះ ពិនិត្យ​សុខភាព​បេះដូង​?
– អត់​ញាំ​អាហារ​ឲ្យបាន​យ៉ាងតិច១២​ម៉ោង មុន​មក​ធ្វើការ​ពិនិត្យ​
– ចៀសវាង​ការ​ញាំ​តែ និង កាហ្វេ​
– កុំ​ប្រើប្រាស់ ក្រែ​ម ប្រេង ឬ ម្សៅ លើ​ដើមទ្រូង​
– ផ្តល់នូវ ព័ត៌មាន​លំអិត រាល់​ប្រវត្តិ​ជំងឺ និង ឯកសារ​ប្រវត្តិ​ធ្លាប់​ពិនិត្យ​សុខភាព​ពីមុន​

ង​) តើ​អ្នក​គួរ​ធ្វើ​ដូចម្ដេច ​ដើម្បី​មាន​សុខភាព​បេះដូង​ល្អ?​
– ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​
– កុំ​ពិសា​បារី​
– កុំ​ពិសា​សុរា​
– កាត់បន្ថយ​ការបរិភោគ​អាហារ​មាន​រសជាតិ​ប្រៃ​
– គ្រប់គ្រង​ការ​លើស​សំពាធ​ឈាម លើស​ជាតិ​ខ្លាញ់ លើស​ជាតិ​ស្ករ ឲ្យ​បាន​ល្អ ប្រសិនជា​អ្នកមាន​
– ជួប​ពិគ្រោះ ពិនិត្យ ជាមួយ​គ្រូពេទ្យ ឲ្យ​ទៀងទាត់​
ប្រសិនបើ​លោកអ្នក​មាន​កត្តា​ប្រឈម ដូច​រៀបរាប់​ខាងលើនេះ សូម​អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​បេះដូង នៅ​មជ្ឈមណ្ឌល​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ការពារ និង​ព្យាបាល​ទាន់ពេលវេលា​។​

“​ការពារ​បេះដូង​អ្នក ដើម្បី​ការរស់នៅ​ប្រកបដោយ​សុខភាព​ល្អ សុភមង្គល​យូរអង្វែង ដោយ​ការ​ផ្លាស់ប្តូរ​របៀបរបប​រស់នៅ និង​ការត្រួតពិនិត្យ​សុខភាព​បេះដូង​ឲ្យ​បាន​ទៀងទាត់​រៀងរាល់​ឆ្នាំ​៕”​

សូមចុចអាន ៖ តេស្តឃើញឆ្លងកូវីដថ្មី ៤ ២៦៨នាក់ ក្នុង ២៤ម៉ោង រុស្ស៊ីណាត់បារាំងនិយាយគ្នាភ្លែត



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114