សុខ ពិសី អស់សំណើច ​និង​ច្រានចោល​ករណី​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ជំពាក់​លុយ​មិន​សង​
BREAKING NEWS
Search

សុខ ពិសី អស់សំណើច ​និង​ច្រានចោល​ករណី​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ជំពាក់​លុយ​មិន​សង​

​ភ្នំពេញ ​៖​ តារា​ចម្រៀង​លំដាប់​ជួរមុខ​របស់​ផលិតកម្ម​សាន់​ដេ កញ្ញា សុខ ពិសី ថ្មីៗ​នេះ ​ស្រាប់តែ​កើត​មាន​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​រហូត​មាន​ការ​ចុះ​ផ្សា​ព័ត៌មាន​ជា​បន្តបន្ទាប់ ​ក្រោយពេល​មាន​បុរស​ម្ចាស់​Account Facebook​មួយ​ បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​នាង​ ដោយ​ចោទប្រកាន់ថា ​ជំពាក់​លុយ​មិន​ព្រម​សង​។​

ជាមួយគ្នា ​នៃ​ការ​បង្ហោះ​រូបភាព ​និង​សារ​ចោទប្រកាន់​តារា​ស្រី​ កញ្ញា សុខ ពិសី នាពេលនេះ​ បុរស​រូប​នោះ​ថែមទាំង​គំរាម​ឲ្យ សុខ ពិសី ត្រូវតែ​ចេញមុខ​ដោះស្រាយ​លុយ​ដែល​ជំពាក់​ទៀត​ផង បើ​មិន​ដូច្នោះ​ទេ​ គេ​នឹង​តាម​ផ្ដន្ទា​មិន​ឲ្យ​មាន​សេចក្តី​សុខ​រហូត​ដល់​ទី​បញ្ចប់​។ ​ប៉ុន្តែ​បើ​សង្កេត​ទៅ​មើល​សកម្មភាព​របស់​ កញ្ញា សុខ ពិសី ហាក់​មិន​ខ្វាយខ្វល់​ ឬ​ភ័យ​ព្រួយ​អ្វី​ឡើយ​។​

នៅលើ​Account Facebook​ ឈ្មោះ ហម​ធារ៉ា ហម​ធារ៉ា បាន​បញ្ចេញ​ខ្លឹមសារ​ថា ​មិន​សង​លុយ​ឲ្យ​អញ​ទេ​ហី​ទៅ​ មី​ចោរ​ក្បត់ជាតិ មី​ឆ្កែ​បម្រើ​ប្រទេស​ថៃ នាង​ឯង​ចាំ​មើល នាង​ឯង​ហើយ​នឹង​គ្រួសារ​នាង​ អញ​នឹង​តាម​ផ្ដន្ទា​ឲ្យ​ដល់​ទី​បញ្ចប់ មី​ចោរ សុខ ពិសី។ ​ខ្លឹមសារ​នេះដែរ​ បាន​បង្ក​ការចាប់អារម្មណ៍​ខ្លាំង​សម្រាប់​មហាជន​ចង់ដឹងថា​ តើ​ជា​ការពិត​ ឬមួយ​យ៉ាង​ ខណៈ​ខ្លះទៀត​គ្មាន​ជំនឿ​ថា សុខ ពិសី ជំពាក់​លុយ​បុគ្គល​នេះ​ឡើយ​។​

កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២០ ​បាន​ព្យាយាម​ទំនាក់ទំនង​តាម​លេខ​ទូរសព្ទ​ច្រើន​លើក​ដើម្បី​សុំ​ការ​បកស្រាយ​ពី ​កញ្ញា សុខ ពិសី ដែរ​ តែ​ទូរសព្ទ​តេ​ចូល ​គ្មាន​អ្នកទទួល​។ ​ចំណែកឯ​ការ​ផ្ញើ​សារ​តាម​បណ្តាញ​ឆាត​ហ្វេ​ស​ប៊ុ​ក ​ក៏​គ្មាន​ការ​ឆ្លើយតប​។​ ដោយឡែក​បើ​ក្រឡេក​ទៅ​មើល​នៅ​លើ​សារ​ដែល​ត្រូវ​បាន ​កញ្ញា សុខ ពិសី បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​ គឺ​នាង​បាន​ធ្វើ​ការ​ច្រាន​ចោល ​និង​ថែមទាំង​និយាយ​ដោយ​អស់សំណើច​លើ​ការ​ចោល​ប្រកាន់​ខាងលើនេះ​។​

កញ្ញា សុខ ពិសី បាន​និយាយ​ដូច្នេះ​ថា អុញ​….!​សង្ស័យ​ម៉ាក់​ពេជ្រ ​និង​ចែ​ហ្មង​ជំពាក់​លុយ​ពូ​នោះ គាត់​ច្រឡំ​ស្មាន​តែ​ខ្ញុំ​ ទើប​ផុស​អញ្ចឹង​ ប្រញាប់​សង​គេ​វិញ​ផង​។​ ហើយ​ពូ​នោះ​ថី​គាត់ ១០០​ភាគរយ​ស្មារតី​មិន​ប្រក្រតី បើ​អ្នក​ទាំងអស់​គ្នា​បន្ត Share ប្រៀប​ដូច​គាំទ្រ​គាត់​ឲ្យ​​កាន់​តែ​មាន​កំហុស​ធ្ងន់​ឡើងៗ​។​ យ៉ាងណាមិញ​ក៏​មាន​អ្នកគាំទ្រ​បាន​ផ្តល់​យោបល់​ឲ្យ​ កញ្ញា សុខ ពិសី ត្រូវ​ប្រុងប្រយ័ត្ន​លើ​ករណី​នេះ​ផងដែរ ​ក្រែង​មាន​គេ​ចង់​ធ្វើបាប​កិត្តិយស​៕
អត្ថបទ ៖ ចាន់​រ៉ា​

សូមចុចអាន ៖ ច្បាស់​ហើយ ! ខាត់ សុ​ឃីម បញ្ជាក់​លម្អិត​ចំពោះ​ហេតុផល​ប្រកា​ស​លក់​ផ្ទះ​ឡាយឡុង​ និង​គ្រឿង​សម្អាង​យ៉ាង​តក់ក្រហល់​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114