BREAKING NEWS
Search

សុខ រក្សា កាន់តែ​ថ្នមចិត្ត កុល ដាវី ក្រោយ​បាត់បង់​កូន​ក្នុង​ផ្ទៃ​

ភ្នំពេញ​ ៖​ លោក សុខ រក្សា ដែលជា​តារាចម្រៀង​ធ្លាប់មាន​កេរ្តិ៍ឈ្មោះ​និង​ប្រជាប្រិយភាព​កន្លងមកនេះ​មហាជន​បានដឹងហើយថា​លោក​បា​នស​ម្រេ​ចិត្ត​ភ្ជាប់​សម្ព័ន្ធភាព​ស្នេហា​ជាមួយ​តារា​ស្រី​អ្នកនាង កុល ដាវី រហូត​ឈាន់ដល់​ដំណាក់កាល​នៃ​អាពាហ៍ពិពាហ៍​កក្រើក​អស់អ្នក​សិល្បៈ​ព្រមទាំង​មិត្តភក្តិ​រួម​អាជីព​។

ចំណង​អាពាហ៍ពិពាហ៍រ​ប​ស់លោក សុខ រក្សា និង​អ្នកនាង កុល ដាវី កាលនោះ​បានធ្វើ​ឲ្យ​ទស្សនិកជន​ធ្វើការ​សម្តែង​ការគាំទ្រ​និង​លើកសរសើរ​គ្រប់គ្នា​ចំពោះ​ភាព​ផ្អែមល្ហែម​នៃ​ការ​រឹតចំណង​ស្នេហ៍​ដ៏​រឹងមាំ ។ ម្យ៉ាងទៀត​បន្ទាប់ពី​អាពាហ៍ពិពាហ៍​ត្រូវបាន​បញ្ចប់​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក៏​ស្រាប់​តែមាន​ដំណឹង​ល្អ​ថា សុខ រក្សា និង កុល ដាវី មានកូន​ក្នុង​ផ្ទៃ​ជា​ចំណងដៃ​របស់​ពួកគេ​ទៀតផង​។

ក្រោយ​ពេលដែល​ជីវិត​ស្នេហា​របស់លោក សុខ រក្សា និង​អ្នកនាង កុល ដាវី កំពុង​កើតមាន​សេចក្តីសុខ​ព្រមទាំង​ត្រៀមខ្លួន​ទទួលយក​ការដូរ​ចំណងដៃ​កូន​ក្នុង​ផ្ទៃ​នៃ​អាពាហ៍ពិពាហ៍​យ៉ាង​អន្ទះសារ​នោះ​ក៏​ស្រាប់តែ​ថ្មីៗ​នេះ​មាន​ព័ត៌មាន​ថា​អ្នកនាង កុល ដាវី និង សុខ រក្សា ត្រូវបាន​បាត់បង់​កូន​ក្នុង​ផ្ទៃ​ទៅវិញ​យ៉ាង​សោកស្តាយ​បំផុត។ ភ្លាមៗ​នោះដែរ​គេ​កត់​សម្គាល់ឃើញ​លោក សុខ រក្សា និង​អ្នកនាង កុល ដាវី បាន​ប៉ះទង្គិច​ផ្លូវចិត្ត​ជាខ្លាំង​។

ប៉ុន្តែ​បើទោះបីជា​បែបនេះ​ក៏ពិតមែន​នៅមុន​នេះដែរ​គឺមាន​មហាជន​និង​អ្នកគាំទ្រ​បាន​ប្រទះឃើញ​អ្នកនាង កុល ដាវី ហាក់​កាន់តែ​បង្ហាញ​ពី​សេចក្តី​ខ្លាំង​ក្រោយពេល​ទទួលបាន​ការមើល​ថែ​និង​ថ្នម​ថ្នម​ពី​សំណាក់​លោក សុខ រក្សា ។​ជាក់ស្តែង​អ្នកនាង កុល ដាវី បាន​ថ្លែង​ប្រាប់ថា​ខ្លួន​នាង​ពិត​ជាមាន​ភាពកក់ក្តៅ​ណាស់​ពេល​មាន​ប្តី​ចេញ​ស្រលាញ់​ហើយ​នៅក្បែរ​រហូត​អញ្ចឹង​។

បន្ថែម​ដោយ​ខ្លី​អ្នកនាង​កុល ដាវី​លើកឡើង​ទៀតថា​ មិន​ថា​ខ្ញុំ​ឈឺ​ឬក៏​ជា​គាត់​(​សុខ រក្សា​)​តែង​មើលថែ​និង​ផ្តល់​កម្លាំងចិត្ត​ដល់​ខ្ញុំ​បាន​យ៉ាង​ល្អ​ណាស់​អញ្ចឹង​ហើយ​បានជា ខ្ញុំ​មិន​ចង់​ឲ្យ​គាត់​ទៅណា​ឆ្ងាយ​ពី​ខ្ញុំ​មួយ​ជំហាន​ស្រលាញ់​គាត់​ណាស់​។ ​សូម​បញ្ជាក់​ថា ​គិត​រហូត​មកទល់ពេលនេះ​អ្នកនាង កុល ដាវី និង​លោក សុខ រក្សា បានរួម​រស់​ជា​ប្តី​ប្រពន្ធ​ជាមួយគ្នា​មាន​រយៈពេល​ប្រមាណ​ជា​២​ឆ្នាំ​មក​ហើយ៕
ចាន់​រ៉ា

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114