សុខ សុវណ្ណ​ឈ្នះ​ស៊ឹម​វណ្ណ​ដេ​ត​ទៀតហើយ ខ​ណៈ​ណា​ម ម៉ូ​រ៉ា​ក់​ឈ្នះ​មាស សារ៉ាក់

ការប្រកួត​ប្រដាល់​បិទទ្វារ​លើស​ង្វៀន​គូ​បូ​តា​របស់​ទូរទស្សន៍​បាយ័ន​កាលពី​យប់​ថ្ងៃទី​២២​ឧសភា អ្នក​ប្រដាល់​សុខ សុវណ្ណ​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ ២​បានធ្វើ​ឲ្យ​អ្នក​ប្រដាល់​ស៊ឹម វណ្ណ​ដេ​ត​ក្លឹប​អាណាចក្រ​គុន​ខ្មែរ​ចាញ់​ជា​លើក​ទី​២។

ស៊ឹម វណ្ណ​ដេ​ត ធ្លាប់​ចាញ់​សុវណ្ណ​ម្តង​ហើយ តែ​មិន​អស់ចិត្ត​ទើប​សុំ​ឡើង​សងសឹក​នាពេលនេះ តែ​ក៏ត្រូវ​បរាជ័យ​ទៀត។

ចំណែក​ណា​ម ម៉ូ​រ៉ា​ក់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​វាយ​ឈ្នះ​មាស សារ៉ាក់ ក្លិប​អាណាចក្រ​គុន​ខ្មែរ​ដោយ​ពិន្ទុ​ទាំង​ត្រដាបត្រដួស ។

ស្ថានភាព​នៃ​ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ក្នុងការ​ប្រកួត​៥​ទឹកមាស សារ៉ាក់​វ៉ៃ​មិន​បានល្អ​នោះទេ​។​

វី សម្ផស្ស ក្លិប​នាគរាជ​មានជ័យ បាន​ផ្តួល​នួន រ៉ា​ថេ​ន ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៣។ ចំណែក នូវ សុទី ក្លិប​រាជសីហ៍​ខេត្តរតនគិរី បាន​ប្រកួត​ឈ្នះ​លី សុខា​ក្លិប​មី​ស្ទឺ​លី​គុន​ខ្មែរ​ដោយ​ពិន្ទុ​៕
វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114