BREAKING NEWS
Search

សុគន្ធ និសា ត្រៀម​បញ្ចប់​ភាព​ក្រមុំ​នៅ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ខាងមុខនេះ

ភ្នំពេញ​ ៖​ ទីបំផុត​ថ្ងៃ​កំណត់​នៃ​មង្គលការ​របស់​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​កញ្ញា សុគន្ធ និសា ត្រូវ​បាន​បញ្ជាក់​ប្រាប់​ពី​ពេលវេលា​ជាក់លាក់​ហើយ​ ស្រប​ពេល​ដែល​សាមីខ្លួន​ខាង​ស្រី​កញ្ញា និសា កំពុងតែ​រត់​ខ្វែងដៃខ្វែងជើង​ដើម្បី​ដើរ​ចែក​សំបុត្រ​អាពាហ៍ពិពាហ៍​អញ្ជើញ​ភ្ញៀវ​ចូលរួម​អបអរ​មង្គលការ​របស់​ខ្លួន។

គេ​នៅ​ចាំ​បាន​ថា ​តារា​ចម្រៀង​ស្រី​កញ្ញា សុគន្ធ និសា ​បាន​ប្រកាស​បើកចំហ​ពី​ចំណង​ស្នេហ៍​ជាមួយ​បុរស​ ដែល​ជា​អនាគត​ស្វាមី​ ​របស់​នាង​​ បន្ទាប់ពី​មាន​ដំណឹង​នៃ​ការ​យល់​ច្រឡំ​សម្ពន្ធភាព​ស្នេហា​រវាង​នាង​ជាមួយ​ឪពុក​របស់​កុមារី ណូ ឈួ​ស៊ី​ហេង ដែល​ត្រូវជា​កូន​ក្រុម​របស់​ខ្លួន​កាលពី​គ្រា​កន្លងមក​។​ប៉ុន្តែ​ដំណឹង​នេះ​ក៏​ត្រូវ​តារា​ចម្រៀង​ហង្ស​មាស​កញ្ញា សុគន្ធ នីសា ចេញ​មុខ​ច្រាន​ចោល​ថា ​ពុំ​មែន​ជា​ការ​ពិត​ឡើយ។

ការ​បែក​ធ្លាយ​ដោយ​ភាព​យល់​ច្រឡំ​នេះ​ហើយ​ កាលនោះ​បានធ្វើ​ឲ្យ​កញ្ញា​សុគន្ធ និសា​ក្លាហាន​ហ៊ាន​ចេញមុខ​ប្រកាស​យ៉ាង​ក្តែង​ៗ​តាមរយៈ​កម្មវិធី​ព័ត៌មាន​របស់​ទូរទស្សន៍​ហង្ស​មាស​ថា ​បច្ចុប្បន្ន​ខ្លួន​មាន​ម្ចាស់​បេះដូង​រួច​ទៅ​ហើយ។ ​មិនតែប៉ុណ្ណោះ​ក៏​ត្រៀម​ចូល​រោងការ​នា​ខែ​ធ្នូ​នេះ​ទៀត​ផង​។​
ដូចដែល​ការប្រកាស​ និង​គម្រោង​ពិតមែន ​ពេលនេះ​ពិធី​មង្គលការ​របស់​តារា​ចម្រៀង​កញ្ញា សុគន្ធ និសា ក៏​នឹង​ត្រូវ​បាន​កំណត់​ពេលវេលា​ច្បាស់លាស់​ហើយ ​គឺ​ចាប់ផ្ដើម​ធ្វើឡើង​នា​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៧​ខាងមុខ​នេះ​ហើយ។ នេះ​បើ​តាម​ការ​ទម្លាយ​នៅ​លើ​សំបុត្រអាពាហ៍ពិពាហ៍​របស់​នាង​មុន​នេះ។

បើ​តាម​ការ​បញ្ជាក់​នៅ​លើ​សំបុត្រអាពាហ៍ពិពាហ៍​នោះ​ បាន​ឲ្យ​ដឹង​ថា ​មង្គលការ​របស់​តារា​ស្រី​កញ្ញា សុគន្ធ និសា នឹង​រៀបចំ​ធ្វើឡើង​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ជាមួយ​កូន​កំលោះ​អាណិកជន​ខ្មែរ​-​អាមេរិក​មានឈ្មោះ ចៅ សម្បត្តិ។ ខណៈ​មាន​ប្រភព​បង្ហើប​ថា​ មង្គលការ​របស់​នាង​ត្រៀម​ចំណាយលុយ​មិន​ក្រោម​រាប់​សែន​ដុល្លារ​នោះ​ឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114