ព័ត៍មានទាន់​ហេតុការណ៏
Search

សុគន្ធ នីសា​ ថ្លែង​សារ​ចេញពី​ចិត្ត​ ក្រោយពេល​ឃើញ ឱក សុគន្ធ​កញ្ញា សម្រាលកូន​ប្រុស​ដ៏​ស្រស់​ស្អាត

ភ្នំពេញ ​៖ ​តារា​ស្រី​អ្នកនាង សុគន្ធ នីសា បើ​ទោះ​បីជា​អាពាហ៍ពិពាហ៍​នាង​គិត​មក​ទល់​ពេលនេះ ​នៅ​មិន​ទាន់​មាន​តម្រុយ​ទទួល​បាន​កាដូរ​ចំណងដៃ​កូន​ក្នុង​ផ្ទៃ​រួម​ដំណក់​ឈាម​ជាមួយ​ស្វាមី​ក៏​ពិតមែន ​តែ​ស្រប​ពេល​ដែល​មិត្តភក្តិ​រួម​អាជីព​អ្នកនាង ឱក សុគន្ធ​កញ្ញា សម្រាល​បាន​កូន​ប្រុស​ដ៏​គួរ​ឲ្យ​ស្រលាញ់​ហើយ​មាន​សុវត្ថិភាព​ទាំង​ម្តាយ​និង​កូន​នោះ ​នាង​បាន​បង្ហាញ​អារម្មណ៍​រំភើប​ត្រេកអរ​ដល់​ចំណង​ស្នេហ៍​ពួកគេ​ទាំងពីរ។

ថ្លែង​សារ​ភ្ជាប់​ជាមួយ​រូបភាព​កូនប្រុស​ជាទី​ស្រលាញ់​របស់​អ្នកនាង ឱក សុគន្ធ​កញ្ញា តារា​ចម្រៀង​សំឡេង​ស្រទន់​អ្នកនាង សុគន្ធ នីសា បាន​លើក​ឡើង​បង្ហាញ​ពី​ចិត្ត​ថា ​រូបភាព​ដ៏​សែន​មានន័យ​គ្រួសារ​ដ៏​មាន​ភាពកក់ក្តៅ​។​ លោកប៉ា​អ្នក​ម៉ាក់​ទឹកមុខ​ស្រស់ស្រាយ​ណាស់ សូម​ជូនពរ​ឲ្យ​កាន់តែ​មាន​សុភមង្គល​ច្រើន​ជា​នេះ​ទៀត។

ជាមួយគ្នា​នៃ​ការ​រៀបរាប់​របស់​អ្នកនាង សុគន្ធ នីសា ដែល​បាន​ជូនពរ​អ្នកនាង ឱក សុគន្ធ​កញ្ញា នេះដែរ​ ក៏មាន​អ្នកគាំទ្រ​មួយចំនួន​បាន​សួរនាំ​ដែរ​ថា ​ពេលណា​ទើប នីសា ស​ម្រេ​ច​យក​កូន​ឲ្យ​ទាន់​មិត្ត​រួម​អាជីព។

គេ​ចាំ​បាន​ថា​ តារា​ចម្រៀង​ស្រី​អ្នកនាង ឱក សុគន្ធ​កញ្ញា កាលពី​ថ្ងៃ​ទី​១១ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ​បាន​សម្រេច​ចេញដំណើរ​ទៅ​ប្រទេស​ថៃ​ជាមួយ​ស្វាមី​ដើម្បី​ធ្វើការ​​​សម្រាល​កូនប្រុស​ក្នុង​ផ្ទៃ​នៅ​មន្ទីរពេទ្យ​Bumrungrad។ កូនប្រុស​របស់​អ្នកនាង ឱក សុគន្ធ​កញ្ញា មានឈ្មោះ Charlie ទម្ងន់​៣,៧៥​គីឡូក្រាម និង​សម្រាល​ដោយ​ជោគជ័យ​នៅវេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​១១​ ខែវិច្ឆិកា។

ជាមួយគ្នា​នៃ​ការ​សម្រាលកូន​ដោយ​សុវត្ថិភាព​នេះ​ដែរ ​អ្នកនាង ឱក សុគន្ធ​កញ្ញា ក៏បាន​បង្ហាញ​អារម្មណ៍​រំភើប​ និង​បញ្ចេញ​សារ​អរគុណ​ដល់​អ្នកគាំទ្រ​ហើយ​មិត្ត​ភក្ដិ​អ្នក​សិល្បៈ​រួម​អាជីព​ថា ​អរគុណ​ចំពោះ​ការ​បារម្ភ​ និង​ពាក្យ​ជូនពរ​របស់​អុំ​ពូ​មីង​បងប្អូន​ទាំង​អស់​គ្នា។ ឆ្លងកាត់​ពេលវេលា​ដ៏​វែងឆ្ងាយ​អារម្មណ៍​នៃ​ការ​រង់ចាំ ការ​ព្រួយបារម្ភ​ និង​រូបភាព​ពិត​នៃ​ការ​បង្កើត​កូន​ដ៏​លំបាក​របស់​ម្តាយ​គ្រប់រូប​ទីបំផុត​អារម្មណ៍​ជា​ឪពុក​-​ម្តាយ​បាន​មក​ដល់​ហើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114