សុវណ្ណ រិទ្ធី អគ្គនាយក TVFB ត្រូវ​សមត្ថកិច្ច​ខណ្ឌ​ សែនសុខ ឃាត់​ខ្លួនយប់មិញ​

លោក សុវណ្ណ រិទ្ធី អគ្គនាយក TVfB  ត្រូវ​បានសមត្ថកិច្ច​ នៅខណ្ឌសែនសុខ ឃាត់​ខ្លួន ខ្លួន​កាល​ពីយប់​ថ្ងៃទី​ ៧ ខែមីនា ឆ្នាំ​២០២០​ ហើយ​បច្ចុប្បន្ន​ត្រូវ​បានប្រភព​ឱ្យដឹងថា កំពុង​សួរ​នាំ​នៅស្នងការនគរបាល​រាជធានី​ភ្នំពេញ​។ ករណី​ឃាត់​ខ្លួន​នេះមិន​ត្រូវបាន​សមត្ថកិច្ច​បង្ហើប​ឱ្យ​ដឹង​ផ្លូវការ​នៅ​ឡើយ តែប្រភព​ខ្លះ​ឱ្យដឹង​​ថា លោក​បាន​ផ្សព្វផ្សាយ(Live វីដេអូ​) ទាក់ទងនឹង​ការ​ឆ្លងរីករាលដាលនៃ Covid-19 នៅមូលដ្ឋាន​ខាងលើ ដែល​ជាព័ត៌មាន​មិនពិត​។ ប្រភពពី​ភ្នាក់ងារ​កម្ពុជា​ថ្មី​​ ឱ្យដឹងថា សុវណ្ណរិទ្ធី​នឹង​ត្រូវ​បញ្ជូនមក​តុលាការរសៀលថ្ងៃនេះ។

គេហទំព័រកម្ពុជាថ្មីនឹងរាយការណ៍លំអិត​បន្ថែម​!!