BREAKING NEWS
Search

សូមជៀសឆ្ងាយ​ពី​គ្រឿងញៀន ៖ គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ថ្ងៃទី១៤នេះ កើតឡើង​១៨​ករណី​ ឃាត់ខ្លួន​មនុស្ស​៤៩​នាក់

ភ្នំពេញ​ ៖​ ជនសង្ស័យ​ចំនួន​ ៤៩​នាក់​(​ស្រី​ម្នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​ ១៨​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​១៤​ ខែកញ្ញា​នេះ​ ។​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ៤៩​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ ចំនួន​ ២៥​នាក់​ និង​ប្រើប្រាស់​ ២៤នាក់។

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ រួម​មាន​ ៖​ មេ​តំ​ហ្វេ​តា​មីន​(ice)​ =​ ៧,១០​ក្រាម​ និង​២៩​កញ្ចប់​តូច​ ។

លទ្ធផល​ខាងលើ​ ៩​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖
​នគរបាល​ :​ ៩​អង្គភាព​
១​ /​ មន្ទីរ​៖​ ជួញដូរ​ ៣​ករណី​ ឃាត់​ ៣​នាក់​ ប្រើប្រាស់​ ៦​ករណី​ ឃាត់​ ២១​នាក់​ ចាប់​យក​Ice​ ៣,១៥​ក្រាម​។ ២​ /​ បាត់ដំបង​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​។ ៣​ /​ កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១៥​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ២​កញ្ចប់​តូច​។ ៤​ /​ កំពង់ស្ពឺ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,៧៤​ក្រាម​។ ៥​ /​ ព្រះ​វិហារ​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ០,១៧​ក្រាម​។ ៦​ /​ ពោ​ធិ៍​សាត់​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។ ៧​ /​ សៀមរាប​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ២,៥០​ក្រាម​។ ៨​ /​ តាកែវ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ២៥​កញ្ចប់​តូច​។​ ៩​ /​ រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​៕
ប្រភព អគ្គស្នងការនគរបាលជាតិ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114