BREAKING NEWS
Search

សូមប្រយ័ត្នអាហារទាំង ៧ ដែលអាចធ្វើឱ្យទល់លាមកបាន!

គ្រប់អាហារដែលយើងទទួលទានរាល់ថ្ងៃសុទ្ធមានគុណវិបត្តិនិងគុណសម្បត្តិតិចឬច្រើនជានិច្ច។ អាហារខ្លះជំនួយរាងកាយ ប៉ុន្តែអាហារខ្លះបំផ្លាញទាំងរាងកាយនិងសុខភាព។

ហេតុដូច្នេះ សូមមានការប្រុងប្រយ័ត្នចំពោះអាហារនិងភេសជ្ជៈទាំង ៧ មុខនេះ ដើម្បីការពារកុំឲ្យទល់លាមក៖

១. ចេកខ្ចី

ចេកខ្ចី មានគុណប្រយោជន៍មួយចំនួនចំពោះសុខភាព ប៉ុន្តែវាក៏សម្បូរទៅដោយជាតិកាកសរសៃម្យ៉ាងដែលធ្វើឱ្យក្រពះ និងពោះវៀនពិបាករំលាយ និងថែមទាំងប្រឆាំង ការស្រូបយកជាតិកាបូហាយដា្រត (Carbohydrate) បណ្ដាលឲ្យមានបញ្ហាទល់លាមក។

២. អាហារកែច្នៃ និងអាហារដែលទុកឱ្យកក

ពពួកអាហារកែច្នៃ និងអាហារដែលទុកឱ្យកក សម្បូរទៅដោយជាតិសូដ្យូម និងស្ករ ជាពិសេសសារធាតុគីមីផ្សំចូលក្នុងក្លិន និងពណ៌របស់វា។ សារធាតុទាំងអស់នេះ មិនត្រឹមតែប៉ះពាល់ដល់សុខភាពទាំងមូលទេ វាថែមទាំងធ្វើឱ្យប្រព័ន្ធរំលាយអាហារពិបាកធ្វើការ និងមានភាពទន់ខ្សោយ។

៣. អាហារចម្រាញ់ពីម្សៅ

គួរចៀសវាង ពពួកអាហារដែលធ្វើចេញពីម្សៅរួមមាន ម្សៅអង្ករ ម្សៅសាលី ឬម្សៅផ្សេងៗ ព្រោះវាពោរពេញដោយជាតិស្ករដែលអាចធ្វើឱ្យមានបញ្ហាបត់ជើងធំ ជាពិសេសចំពោះអ្នកដែលឧស្សាហ៍ទល់លាមកញឹកញាប់។

៤. ផ្លែទន្លាប់

ផ្លែទម្លាប់ មានផ្ទុកទៅដោយសារធាតុដែលធ្វើឱ្យល្បឿននៃការរំលាយអាហារចុះអន់ថយ ហើយធ្វើឱ្យមានបញ្ហាទល់លាមក។ បើទោះបីជាផ្លៃទន្លាប់មានច្រើនប្រភេទ ហើយប្រភេទខ្លះមិនធ្វើឱ្យអ្នកទល់លាមកក៏ដោយ តែជាការល្អ សូមបង្ការជាមុន។

៥. សាច់ក្រហម

ពពូកសាច់ក្រហមដូចជា សាច់គោ សាច់ជ្រូក សាច់ពពែ និងពពួកសាច់សត្វដទៃទៀតសម្បូរទៅដោយជាតិដែក កាកសរសៃ និងប្រូតេអ៊ីនដែលពិបាករំលាយ។ ដូច្នេះហើយការទទួលទាន ពពួកសាច់សត្វទាំងនេះ អាចធ្វើឱ្យមានបញ្ហាបត់ជើងធំបាន។

៦. សូកូឡា

សូកូឡាលាយទឹកដោះគោ អាចធ្វើឱ្យមានបញ្ហាទល់លាមក ដោយសារតែវាមានផ្ទុកនូវសារធាតុខ្លាញ់ដែលធ្វើឱ្យធាត់ ថែមទាំងធ្វើឱ្យប្រព័ន្ធរំលាយអាហារចុះខ្សោយ និងធ្វើឱ្យបំពង់រំលាយអាហារមានបញ្ហាមិនប្រក្រតី។

៧. សារធាតុកាហ្វេអ៊ីន

ភេសជ្ជៈ ដែលមានជាតិកាហ្វេអ៊ីន ជំនួយដល់ថាមពលរាងកាយដូចជា កាហ្វេខ្មៅ កាហ្វេលាយគ្រីម តែលាយគ្រីម សូកូឡាក្តៅ និងភេសជ្ជៈលាយជាតិសូដាដទៃទៀត អាចទាញជាតិទឹកពីក្នុងពោះវៀនច្រើនលើសកម្រិត ដែលធ្វើឱ្យរាងកាយត្រូវការទឹកច្រើន រហូតធ្វើឱ្យមានបញ្ហាបត់ជើងធំ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖  ប្រសិទ្ធិភាពព្យាបាលជំងឺបង្កប់ក្នុងសន្លឹក ជីរត្រចៀកជ្រូក

ចុចអាន៖​ អនាម័យ ៥ ការពារ​មេរោគកូវីដប្រកបដោយប្រសិទ្ធភាព