BREAKING NEWS
Search

សួស វី​សា និង​ស្វាមី​រង​ការរិះគន់​ក្រោយ​បង្ហោះ​រូបភាព​គ្រង​ឈុត​បុរាណ​ក្នុងសម័យ​លង្វែក

ភ្នំពេញ​ ៖​ ម្ចាស់​បទ វាសនា​បុប្ផា​ស្វាយរៀង​អ្នកនាង សួស វី​សា និង​ស្វាមី​តារា​សម្តែង​លោក ថ​មមី ដោយសារតែ​ការ​ស្រលាញ់​និង​ជា​ការ​ចូលរួម​ថែរក្សា​គាំទ្រ​ដល់​កេរ្តិ៍ដំណែល​នៃ​វិស័យ​វប្បធម៌​សិល្បៈ​បុរាណ​ខ្មែរ​ដែល​ត្រូវ​បាន​ដូនតា​បន្សល់ទុក​ឲ្យ​នោះ​ថ្មីៗ​នេះ​អ្នក​ទាំងពីរ​បានសម្រេច​ចិត្ត​គ្រង​ឈុត​នា​សម័យ​លង្វែក​បាន​យ៉ាង​ស្រស់ស្អាត​ទាក់​ភ្នែក​មហាជន​។

តាមរយៈ​រូបភាព​ជាច្រើន​សន្លឹក​ដែល​ត្រូវ​បាន​តារា​ស្រី​អ្នកនាង សួស វី​សា និង​លោក ថ​មមី បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណៈ​នោះ​ភ្លាមៗ​នេះដែរ​ គេ​សង្កេតឃើញ​មាន​ទស្សនិកជន​និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយ​ចំនួនធំ​បាន​សម្តែង​ការ​គាំទ្រ​ហើយ​នាំគ្នា​លើកសរសើរ​ថា ​ពិតជា​ស្រស់​ស្អាត​កុលបុត្រ​-​កុល​ធីតា​ខ្មែរ​ក្នុង​ការ​ចូលរួម​ថែរក្សា​សិល្បៈ​បុរាណ។

ថ្វីត្បិតតែ​យ៉ាងនេះ​ក៏​ពិតមែនតែ​អ្វី​ដែល​គេ​កត់សម្គាល់​និង​មានការ​រិះគន់​ដែល​ជា​ចំណុច​ចន្លោះ​ប្រហោង​នោះ​ គឺ​នៅ​ត្រង់​ថា ​សំណេរ​ដែល​ត្រូវ​បាន​អ្នកនាង សួស វី​សា​សរសេរ​រៀបរាប់​ភ្ជាប់​ឃ្លោងឃ្លា​ជាមួយ​រូបភាព​នោះ​ គឺ​មាន​ចំណុច​ខុស​ឆ្លង​មួយចំនួន​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​បញ្ចេញ​ជា​យោបល់​ដើម្បី​កែតម្រូវ​បញ្ចៀស​ភាព​ភ្លាំង​ភ្លា​ត​នៅពេល​ក្រោយៗ​ទៀត​។

យោង​តាម​សម្រង់​សំណេរ​ដើម​របស់​អ្នកនាង សួស វី​សា និង​លោក ថ​មមី បាន​​សរសេរ​ថា ​ស្តេច​និង​មហា​សី​រួម​ទាំង​បុត្រី កំពុងតែ​ថតរូប​នា​សម័យ​លង្វែក​ឈុត​ស្តេច​គ្រង​រាជ​ក្នុង​សម័យ​លង្វែក​យើងខ្ញុំ​សូម​ចែករំលែក​រូបភាព​ក្នុង​អតិ​ត​កាល​ច្នៃ​ក្នុង​ពេល​បច្ចុប្បន្ន​ជូន​ដល់​បងប្អូន​កូន​ខ្មែរ​យើង​ជាការ​រំលឹក​និង​ចងចាំ​។ បើ​មានការ​ខុសឆ្គង​ក្នុង​ន័យ​អ​ចេតនា​ណាមួយ​សុំ​មេត្តា​ខន្តី​អភ័យទោស​ទុកជាមុន (​ខ្មែរ​ស្រលាញ់​ខ្មែរ​រង​ឈុត​ដោយ Tommy Real & Sous Visa & អូន​Jenny ក្នុង​ពោះ​ម៉ាក់ៗ​តើ​សមរម្យ​ទេ​បងប្អូន បើ​ស្រលាញ់​សូម​ស៊ែរ​និង​ឲ្យ​កម្លាំងចិត្ត​ផង​។

យ៉ាងណាមិញ​ដោយសារ​មាន​ចំណុច​ខុស​ឆ្លង​ក្នុង​ការ​ប្រើប្រាស់​ពាក្យពេចន៍​មួយចំនួន​នៅ​លើ​តួអក្សរ​នេះហើយ​ទើប​មានការ​បញ្ចេញ​ទស្សនៈ​ក្នុងន័យ​កែលម្អរ​ដូច្នេះ​ថា « ខុស​ត្រង់​ការសរសេរ ១,​មហេសី # មហា​សី ២,​អតីតកាល​#​អតិ​ត​កាល ៣,​គ្រងរាជ្យ​#​គ្រង​រាជ​»​។ «​មហេសី មិនមែន មហា​សី ទេ »​។ « ច្នៃ​#​ឆ្នៃ ,​កម្លាំង #​កំលាំង​»​។ ទោះបី​ជា​មាន​ការខុស​ឆ្លង​នូវ​ការប្រើប្រាស់​ពាក្យពេចន៍​មួយចំនួន​ដូចខាងលើ​ក៏ពិតមែន​ក៏​មាន​ទស្សនិកជន​ជាច្រើន​នៅតែ​គាំទ្រ​គូស្នេហ៍​របស់​អ្នក​ទាំងពីរ​ផងដែរ៕
ចាន់​រ៉ា

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114