ព័ត៍មានទាន់​ហេតុការណ៏
Search

សេដ្ឋីៗនៅប្រទេស​អ្នកមានខ្លះ ចូលនិវត្តរ៍ខុសកន្លែងក៏ធ្វើឱ្យធ្លាក់ក្រវិញបាន

នេះជាប្រធានបទដ៏ចម្រូងចម្រាសសំរាប់វណ្ណៈកណ្តាលនៅអាមេរិក។ យើង​អាចសិក្សាបាន​ពីការរស់នៅរបស់​ពួកអ្នក​ដែលសល់លុយច្រើន​ពេលចាស់ជរា ហើយ​ជ្រើសរើសកន្លែងចូលនិវត្តរ៍ខុស។
The Financial Times បានគណនា​ព័ត៌មាន​ខាងក្រោមនេះ ដើម្បីបង្ហាញ​ថា​តើទីតាំង​ណាខ្លះ​ដែល​មិនទាន់​ដល់ថ្ងៃ​ស្លាប់ផង អ្នកមានទំាងនោះចាយលុយអស់រលីងទៅហើយ។
ឧបមាថា សេដ្ឋីនោះមាន​លុយ​សម្រាប់ចាយចូលនិវត្តរ៍សរុប ១ លានដុល្លារអាមេរិក។ ជាមួយ​លុយនេះ​អ្នកខ្លះ​យល់ថា​គាត់ចាស់ហើយ​ធ្វើអ្វីក៏បាន។
ពិតអត់?

តាមការពិត​ប្រសិនបើយើង​រើសកន្លែង​ប្រើជីវិត​ចុងក្រោយខុសនៅពេលមាន​វ័យ​ ៦៥ ឆ្នាំលុយនោះ​អាច​នឹងអស់​មុនពេលចូលដល់វ័យ​៨០។
ចុម!ហើយកន្លែងណាដែលចាយ១លាន​អស់ក្នុងពេល១០ឆ្នាំ?នៅខាងក្រោមនេះ ជាកន្លែងដ៏ថ្លៃមិនសម​ជាមួយ​ការដេកចាយលុយចូលនិវត្តរ៍ទេ។
១. Hawaii កោះ​ហាវ៉ៃ លុយមួយលាន​ចាយបាន​ ១១ ឆ្នាំ ៨ ខែ ២០ ថ្ងៃ
2. California កាលីហ្វ័រញ៉ាចាយបាន​១៥ ឆ្នាំ ៥ ខែ ២៧ ថ្ងៃ
៣. New York ញូវយ៉កចាយបាន១៦ ឆ្នាំ ៣ ខែ ២២ ថ្ងៃ
4. Alaska អាឡាស្កាចាយបាន ១៦ ឆ្នាំ ៨ ខែ ៦ ថ្ងៃ
៥. Marylandម៉ារីលែនចាយបាន ១៦ ឆ្នាំ ៨ ខែ ២៩ ថ្ងៃ

ចំណែក​ខាងក្រោម​នេះ​ជាទីតំាង​ផ្សេងដែល​លុយមួយលាន​នឹងអាចចាយបានយូរជាង។
១ Mississippi:មីស៊ីស៊ីពីមួយលានដុល្លារ​ចាយបាន​ ២៥ ឆ្នាំ ១១ ខែ ៣០ ថ្ងៃ
២. Oklahomaអូក្លាហូម៉ាមួយលាន​ដុល្លារ២៤ ឆ្នាំ ៨ ខែ ២៤ ថ្ងៃ
៣Michigan: មីឈីហ្គែនមួយលាន​ដុល្លារ​ ២៤ ឆ្នាំ ៧ ខែ ១៤ ថ្ងៃ
៤. រដ្ឋ Arkansasចាយបាន ២៤ ឆ្នាំ ៧ ខែ ៤ ថ្ងៃ
៥. Alabama អាឡាបាម៉ាចាយបាន ២៤ ឆ្នាំ ៧ ខែ ៤ ថ្ងៃ

ពេលចូលនិវត្តរ៍យើងគិតទៅនៅឯណា?ទៅស្រែវិញ?

ចម្រើន​ តារា