សែននំអាកោ ដឹងពីអត្ថន័យ​ឬនៅ?
BREAKING NEWS
Search

សែននំអាកោ ដឹងពីអត្ថន័យ​ឬនៅ?

នំអាកោ នៅក្នុងជំនឿជនជាតិហ្វីលីពិន គឺជានំ​ដែលនាំមកនូវ​ការហូបច្អែតពេញមួយ​ឆ្នាំ។ ពួកគេមានជំនឿជាច្រើន​រយឆ្នាំមកហើយ​ក្នុងការ​យកអង្ករច្នៃជា​នំ​ ហើយចំហុយ ដូច​ដែលខ្មែរ​យើងហៅថា​នំអាកោ ឯចិន ហ្វីលីពីននិងឥណ្ឌា​ហៅថា នំ​បាយ ឬនំអង្ករចំហុយ។

ជនជាតិហ្វីលីពីន​កាលពីជំនាន់ដើម មានទម្លាប់សែ​នព្រេនបុព្វបុរស សុំអាហារ​ចំណីពេញមួយឆ្នាំ។ ពូកគេសងគុណ​មេឃដី​ដោយការថ្វាយចំណីអាហារដែលសាងពីធញ្ញជាតិ និងអង្ករដែលដាំបានដោយខ្លួនឯង។

ក្រៅពីជាសំណែន នំនេះ​ក៏ក្លាយជាអាហារសម្រន់ក្នុងប្រពៃណី និងមាន​លក់ជាធម្មតានៅក្នុងប្រទេសហ្វីលីពីនដែរ។ ជាទូទៅ​គេនិយមធ្វើនំនេះ​តាមផ្ទះនៅពេល​ចូលឆ្នាំថ្មី ហើយ​សែនថ្វាយ​ម្ចាស់ដីនិងម្ចាស់ផ្ទះ(ជំនាង)។

ហើយក្រោយៗមក ប្រជាជនហ្វីលីពីនបានច្នៃបង្កើតប្រភេទនំអាកោផ្សេងៗគ្នាជាច្រើនបែប តែ នៅក្នុងអត្ថន័យ​ដូចដើម គឺ​សែនព្រេន​សុំហូបច្អែត​ពេញមួយ​ឆ្នាំ។

08

រហូត​ដល់ឥឡូវនេះ នៅហ្វីលីពីនម្ហូបបង្អែម ភាគច្រើនធ្វើមកពីស្រូវនិងអង្ករ  បានពីពាក្យ​មួយ​របស់គេ​ដែលប្រែមានន័យថា“ អង្ករដែលបានរៀបចំជូន” ។

នំស្រូវអង្ករទំាងនោះក្លាយមកជា​ចៀន ដុត អាំង និងចំហុយ តែ​នំអង្ករចំហុយនិងនំអង្ករដុតមានប្រជាប្រិយជាងគេ។

ក្រៅពីចូលឆ្នាំ ជនជាតិហ្វីលីពីន និយមសែននំនេះ រាល់ខែពេញវង់ប្រសិនបើគេយល់ថា សេដ្ឋកិច្ច​គេមិនសូវល្អ រកមិនសូវបានចំណូល គេនិយមបែរបន់សុំទ្រព្យដោយវិធីធ្វើនំនេះផ្ទាល់ដៃ​ហើយ​បួងសួង។

ស្រស់