BREAKING NEWS
Search

សែន​ចូលឆ្នាំ​ចិន​! បុរស​ម្នាក់​ស្រវឹង​ជោគ ជិះ​ម៉ូតូ​ជ្រុល​ចង្កូត​បុក​រថយន្ត របួសធ្ងន់

រតនគិរី ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក ​និង​រថយន្ត​ក្នុង​ទិសដៅ​ពី​លិច​មក​កើត ​បញ្ច្រាស​ទិស​គ្នា បណ្តាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់​ កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២០ កន្លងទៅ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨ ចំណុច​ភូមិ​កា​តែ ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគិរី​។​

មន្ត្រី​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​បាន​ឲ្យ​ដឹងថា ជន​បង្ក​បើកបរ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​មាន ឈ្មោះ ហុង អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ រង​របួស​ធ្ងន់ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ញ៉ុ​ល ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្ត​រតនគិរី ជិះ​ម៉ូតូ​កែច្នៃ អត់​ស្លាក​លេខ ហើយ​ដល់​ចំណុចកើតហេតុ​ខាងលើ​ បាន​រេ​ចង្កូត​ទៅបុក​នឹង​រថយន្ត​ឆ្លាម​ បាន​រង​ការខូចខាត​ផ្នែក​ខាងមុខ​បន្តិចបន្តួច​ប៉ុណ្ណោះ។ រីឯ​រថយន្ត​១​គ្រឿង​ម៉ាក​កាមរី​ឆ្លាម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2G-3003​ ទិសដៅ​ពី​កើត​មក​លិច បើកបរ​ដោយ​ឈ្មោះ អ៊ឹម ស៊ី​ថា​ត ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគិរី​។ក្រោយ​ពេល​កើតហេតុ​ កម្លាំង​ប៉ុស្តិ៍​មូលដ្ឋាន​ បាន​ចុះមក​អន្តរាគមន៍​ដឹក​បញ្ជូន​ជនរងគ្រោះ​ទៅ​ព្យា​បាល​នៅ​មណ្ឌល​សុខភាព​ស្រុក​។​

​ដោយឡែក ​មធ្យោបាយ​ទាំងពីរ​គ្រឿង ​សមត្ថកិច្ច​រឹបអូស​យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​លំ​ជ័រ​ដើម្បី​ចាត់វិធានការ​ទៅតាម​នីតិវិធី​ច្បាប់​៕


អត្ថបទ ៖ វុ​ទ្ធ​ឦសាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114