BREAKING NEWS
Search

សំណូមពរ​ឲ្យ​បញ្ឈប់​វប្បធម៌​ញាំ​នំ​ផ្អែម​នៅ​កន្លែងធ្វើការ

គ្រូពេទ្យ​ផ្នែក​ទន្តពេទ្យ​បាន​ទិតៀន​នូវ​អ្វីដែល​ហៅថា​វប្បធម៌​នំ​ផ្អែម​នៅ​កន្លែងធ្វើការ​នោះ គឺ​ការលើក​យកមក​និយាយ​ពី​ការចែករំលែក​ការ​ញាំ​របស់​ផ្អែម នៅក្នុង​ការិយាល័យ​គឺ​កំពុងតែ​រួម​ជា​វិភាគទាន​ដល់​បញ្ហា​សុខភាព​នោះ​ហើយ​។

មហាវិទ្យាល័យ Faculty of Dental Surgery បាន​និយាយថា មនុស្ស​ផង​ទាំងឡាយ​គួរតែ​កាត់បន្ថយ​ការ​ញាំនំ​ផ្អែម​និង​នំ​បឺ​ស្គី Biscuits នៅ​កន្លែងធ្វើការ​ព្រោះតែ​វា​បាន​បន្ថែម​នូវ​បញ្ហា​កើត​អាការៈ​ធាត់ និង​ធ្វើ​ឲ្យ​ធ្លាក់ចុះ​នូវ​សុខភាព​មាត់​ធ្មេញ​។

លោក​សាស្ត្រាចារ្យ Nigel Hunt បាន​និយាយថា ចក្រភព​អង់គ្លេស​ចាំបាច់​ណាស់ ដែល​ត្រូវតែមាន​ការផ្លាស់ប្តូរ​វប្បធម៌ “culture change” មួយ​នៅ​កន្លែងធ្វើការ​។​

ជា​លក្ខណៈ​កាត់បន្ថយ​ទៅលើ​ការបរិភោគ​ជាតិ​ស្ករ ក្នុងនោះ​មានតែ​ការកាត់បន្ថយ​បរិភោគ​ផ្អែម នៅពេល​អាហារ​ថ្ងៃត្រង់ និង​ការ​លបលួច​បរិភោគ​បង្អែម (​អាហារសម្រន់​)​ថែម​ទៀតផង។

​លោក Hunt ដែលជា​ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​The Royal College of Surgeons បាន​មានប្រសាសន៍ ថា វា​អាចមាន​ករណី​ដែល​ថា ថ្នាក់​គ្រប់គ្រង​ចង់​ផ្តល់​ជា​រង្វាន់​ដល់​បុគ្គលិក​និយោជិក សហសេវិក​ដើម្បី​ប្រារព្ធ​ពិធី​ឬក៏​គេ​នាំ​យក​អំណោយ​ដែល​បាន​មក​ពី​ពេល​សម្រាក​វិស្សមកាល នោះ​គឺ​នំ​ចែក​ដែល​មាន​ជាតិ​ស្ករ​នាំ​យក​មកកាន់​កន្លែងធ្វើកា​រ៕
BBC News



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114