BREAKING NEWS
Search

ស៊ិន ឧ​ត្ត​ម​ផល្លា ក្រោយ​បួស​សងគុណ​ម្តាយ​ស្រាប់តែ​ទម្លាយ​ប្រាប់​ពី​ហេតុផល​មិន​ចង់យក​ប្តី​ជាតិ​នេះ

ភ្នំពេញ ​៖ ​តារាចម្រៀង​ស្រី​ដែល​អាច​ច្រៀង​បាន​ពីរ​ភាសារ​(​ខ្មែរ​-​ចិន​)​យ៉ាង​ពិ​រោះ​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា កាលពី​ថ្មីៗ​នេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ និង ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ហើយ​ភ្ញាក់ផ្អើល​គ្រប់គ្នា​ម្តង​រួច​មក​ហើយ​ក្រោយពេល​ឃើញ​តារា​ស្រី​រូបនេះ​ហ៊ាន​លះបង់​កោ​សក់​សាង​ផ្នួស​សងគុណ​ម្តាយ​។

យ៉ាងណាមិញ​ក្រោយពេល​មាន​ព័ត៌មាន​នេះ​កើតឡើង​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ក៏​ស្រាប់តែ​អ្នក​មេម៉ាយ​ចាយរាង ស៊ិន ឧ​ត្ត​ម​ផល្លា បាន​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ជាថ្មី​ខណៈ​ដែល​សុខៗ​នាង​បាន​ប្រកាស​ក្តែ​ងៗ​ទៀត​ថា ​ជាតិ​នេះ​នាង​អាច​នៅ​ម្នាក់ឯង​(​មេម៉ាយ​)​អស់​មួយ​ជីវិត​ដោយ​មិន​យកប្តី​នោះទេ​។ ដំណឹង​នេះ​កំពុងតែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ងឿង​ឆ្ងល់​អំពី​ហេតុផល​នេះ​ផងដែរ​។

ជាការ​ឆ្លើយតប​ចំពោះ​ចម្ងល់​របស់​មហា​ជនតា​រា​ស្រី​រូប​ស្រស់​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា បាន​ថ្លែង​បញ្ជាក់​ដោយ​ខ្លួនឯង​ថា​ហេតុផល​ដែល​ធ្វើ​ឲ្យ​នាង​ក្លាចរអា​មិន​ចង់បាន​ប្តី​នោះ​ក៏​ព្រោះតែ​ពេលបច្ចុប្បន្ន​បានឃើញ​ផ្ទាល់​ភ្នែក​នូវ​រឿងរ៉ាវ​មួយចំនួន​ដែល​កើតមាន​អំពើរ​ហិង្សា​វាយ​ធ្វើបាប​រាងកាយ​ឬ​កាប់សម្លាប់​ដែល​បង្កឡើង​ពី​បុរសៗ​ជា​គូសង្សា​ ឬ​ ប្តី​ជាដើម​។

អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា​បាន​និយាយ​បន្តថា​កាលពី​មុននេះ​មាន​គម្រោង​ថា​ខ្លួន​នឹង​ជ្រើស​រើសយក​បុរស​ម្នា​ក់មក​ធ្វើជា​ប្តី​ដើម្បី​រស់នៅ​មើលថែ​គ្នា​ទៅវិញទៅមក​ប៉ុន្តែ​ដោយសារតែ​ករណី​ហិង្សា​កើតឡើង​ច្រើនពេក​នោះ​បាន​ធ្វើ​ឲ្យ​នាង​មានចិត្ត​កាន់តែ​ខ្លាចរអា​ខ្លាំង ។ អ្នកនាង​និយាយ​បន្ថែម​យ៉ាងខ្លី​ដូច្នេះ​ថា​គម្រោង​យកប្តី​ឆ្នាំនេះ​គឺ​ត្រូវ​លើក​ទៅ​ជាតិ​ក្រោយ ដោយសារ​ឃើញ​គេ​វាយ​ហើម​មុខ ហើម​មាត់ និង​អាក​ច្រើនពេក​។

តាមរយៈ​ពាក្យ​សម្តី​រប​ស់​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា ខាងលើនេះ​គេ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា​ តើ​វា​ជា​អារម្មណ៍​ពិត​ឬមួយ​យ៉ាងណាទេ​ ខណៈ​មាន​ទស្សនិកជន​ជាច្រើន​កំពុងមាន​ចាប់អារម្មណ៍​នឹង​រង់ចាំ​អ៊ុត​មើល​ការពិត​របស់​នាង​ផង​នោះ​៕
ចាន់​រ៉ា

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114