ស៊ីម៉ាក់៖ រដូវវស្សា ដីទន់ងាយបង្កការផ្ទុះគ្រាប់មីន នៅតំបន់មានបញ្ហាគ្រាប់មីននៅឡើយ
BREAKING NEWS
Search

ស៊ីម៉ាក់៖ រដូវវស្សា ដីទន់ងាយបង្កការផ្ទុះគ្រាប់មីន នៅតំបន់មានបញ្ហាគ្រាប់មីននៅឡើយ

រដូវវស្សាមានទឹកភ្លៀងច្រេីនធ្វេីឱ្យដីទន់ជ្រាយងាយបង្កការផ្ទុះគ្រាប់មីនជាមួយកំលាំងសង្កត់ពីខាងលេីផ្ទៃដី​ ដូចនេះសូមប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានដែលអាស្រ័យផលដីមានបញ្ហាគ្រាប់មីនសូមមេត្តាមានស្មារតីប្រុងប្រយត្ន័ខ្ពស់។ នេះជាការលើកឡើងពី ឯកឧត្តម ហេង រតនា នាយក​មជ្ឈមណ្ឌ ល​សក​ម្ម​ភាព​កំចាត់មីន​កម្ពុជា​ហៅ​កាត់​ថា ស៊ីម៉ាក់ (CMAC)។

ទន្ទឹមនឹងគ្នានេះដែរ ឯកឧត្តមបានបន្ថែមទៀតថា «បងប្អូនរកសុីខាងភ្ជួររាស់ និងបេីកដីថ្មី​ដែលគេជួលនោះ សូមទាក់ទងស្វែងរកពត៌មានស្តីបញ្ហាគ្រាប់មីននៅតំបន់ដែលខ្លួនត្រូវធ្វេីកាជាមុនសិន​ ដោយពត៌មាននោះអាចសាកសួរបណ្តាញ ស្ម័គ្រចិត្តសុីម៉ាក់ តាមភូមិ​ ឬអាជ្ញាធរមូលដ្ឋាន (មេភូមិ​)​ ឬក្រុមប្រឹក្សាឃុំ​ ឬប៉ុស្តិ៏នគរបាល​ ឬអង្គភាពដោះមីន​ ចៀសវាងដោយប្រថុយប្រថាននឹងគ្រោះថ្នាក់ដោយសារផ្ទុះមីន។»

ឯកឧត្តម ហេង រតនា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋម្ចាស់ដីស្រែចំការ​ ឬម្ចាស់ដីរុនរានថ្មី​ ដែលបានដឹងឬសង្ស័យថា​ ដីរបស់ខ្លួនមានបញ្ហាគ្រាប់មីន​ ហេីយសំរេចជួលអ្នកដ៏ទៃមកប្រថុយប្រថានគ្រោះថ្នាក់ដោយសារគ្រាប់មីនជំនួសខ្លួន​ ទង្វេីបែបនេះ​អសីលធម៌​ និងខុសច្បាប់ការងារ៕