ព័ត៍មានទាន់​ហេតុការណ៏
Search

ស្គាល់​ចំណុច​ទាំង​នេះ​ជឿ​ថា​អ្នក​នឹង​គេង​លក់​ស្រួល

គេង​មិន​លក់​ ​ជា​បញ្ហា​ដែល​មនុស្ស​សម័យ​នេះ​កំពុង​ជួប​ប្រទះ​ញឹកញាប់។

តើ​មាន​វិធី​ដោះស្រាយដែរឬ​ទេ?

វិធីដំបូងគឺ៖

១. ដកចោល​គំនិត​មិន​ល្អ​ចេញពីការគិត
ស្ត្រេស​ក៏​អាច​ធ្វើ​ឱ្យ​យើង​គេងមិនបាន​លក់​ស្រួល​ដែរ។

មុន​ពេល​យើង​ចូល​គេង​ គួរ​សរសេរ​បញ្ហា​ព្រួយ​បារម្ភ​នានា​​ ​ដែល​យើង​កំពុង​ជួប​ប្រទះ​ និង​ញែក​វា​ចេញ​ជា​ពីរ មួយ​កិច្ចការ​ដែល​ចំាបាច់​ និង​មួយ​ទៀត​កិច្ច​ការ​ប្រចាំ​ថ្ងៃ​ដែល​ត្រូវ​ដោះ​ស្រាយ​មុន ​ហើយអ្វីទៅ​​ដែល​ត្រូវ​ដោះ​ស្រាយ​បន្ទាប់​។

២. ព្យាយាម​ដក​ដងើ្ហមពី​ ៧​ទៅ​៨​ដង
នេះ​គឺ​ជា​បច្ចេកទេស​នៃ​ការ​ដក​ដង្ហើម​ yogic​ដែល​ជា​ជំនួយ​ ដល់​ការ​ធ្វើ​ឱ្យ​គេង​លក់​ស្រួល​។ លំហាត់នេះ​ក៏ជា​ការ​ឆ្លើយ​តបនឹង​អារម្មណ៍តឹងតែង​របស់​យើងផងដែរ។ សាកល្បង ដក​ដង្ហើម​ចូល​ឱ្យ​បាន​៤ដង​ ទប់​ចំនួន​៧​ នឹង​ដក​ចេញ​ចំនួន៨ ដងទៀត ​នោះ​យើង​នឹង​ទទួល​អារម្មណ៍​ថា ​​ដង​ខ្លួន​កំពុង​សម្រាក​លំហែ​ហើយ។

៣. ស្ដាប់​រឿង​និទាន​
ជា​ការ​ចង​ចាំ​ដល់​ល្អ​មួយ ​ដែល​យើង​បាន​ស្ដាប់​ការ​និទាន​រឿង​ពី​នរណា​ម្នាក់​ មុនពេល​ចូល​គេងឬ​នៅ​ពេល​ដែល​គ្រូ​ធ្លាប់​អាន​នៅ​សាលាក្តីសុទ្ធ​តែជួយ។ ​ប្រសិន​បើ​មិន​មាន​យើង​ក៏​អាច​ចាក់​ជា​សាច់​រឿង​ណា​មួយ​ដែល​សំឡេង​លួងលោម​ហើយ​ទុក​ចោលក៏បាន។

៤. ការពារ​ខ្លួន​ឯង​ពី​ភាព​តាន​តឹង
ការ​គេង​លក់​ស្កប់ស្កល់​ចាប់​ផ្តើម​ពី​អ្វី​ដែល​អ្នក​ធ្វើ​ក្នុង​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ​គួរ​ធ្វើ​វា​ឱ្យ​មាន​ភាព​ងាយ​ស្រួល​និង​កាន់​បន្ថយ​ភាព​តានតឹង​ដែល​មាន​និង​គិត​ថា​វា​គ្មាន​អ្វី​អស្ចារ្យ​សម្រាប់​អ្នក​ព្រោះ​ថា​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។

៥. ការ​ចាក​ចេញ​ពី​លើ​គ្រែ
ប្រសិន​បើ​យើង​គេង​នៅ​លើ​គ្រែ​ហើយ នៅ​តែ​គេង​មិន​លក់​បាន​ត្រឹម​តែ​ស្ងាប​នោះ​ គួរ​កុំ​គេង ហើយ​ចេញ​ពី​គ្រែមកធ្វើ​អ្វី​ដែល​ស្ងប់ស្ងៀម​វិញ ​ដូច​ជា​ការ​អាន ​ការ​ធ្វើ​សមាធិ​ឬ​ ការ​ស្តាប់​សំឡេង​ទន់ភ្លន់​។ល។

សន ផានិត