BREAKING NEWS
Search

ស្ត្រី​ម្នាក់​ជា​អ្នក​រើស​អេតចាយ​បាន​ដេក​ស្លាប់​នៅ​ដីឡូត៍​មួយ​ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​១

ភ្នំ​ពេ​ញ ៖ ស្ត្រី​ម្នាក់​ដែលមាន​វ័យ​ជាង​២០​ឆ្នាំ​ មុខរបរ​ជា​រើស​អេតចាយ​បាន​ដេក​ស្លាប់​នៅ​ដីឡូត៍​ទំនេរ​មួយកន្លែង​ ដែល​ខ​ណៈ​នេះ​សមត្ថកិច្ច​កំពុង​ធ្វើ​កោសល្យ​វិច័យ​ទៅលើ​សាកសព​។

លោក​វរសេនីយ៍ត្រី​ម៉ៅ សាវឿន នាយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​១​ បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា ខណៈនេះ​ សមត្ថកិច្ច​កំពុង​ពិនិត្យ​សព​ស្ត្រី​ម្នាក់​មាន​វ័យ​ជាង​២០​ឆ្នាំ ​មុខរបរ​ជា​អ្នក​រើស​អេតចាយ​បាន​ដេកស្លាប់​នៅក្នុង​ដីឡូត៍​មួយ​កន្លែង​ ស្ថិត​ក្នុង​ក្រុម​៤ ​ភូមិ​ទ្រា ​សង្កាត់​ស្ទឹងមានជ័យ​១​ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ។

លោកនាយ​ប៉ុស្តិ៍​បន្ត​ថា ​ករណី​ប្រទះឃើញ​ស្ត្រី​ខាងលើ​ដេក​ស្លាប់​នេះ​ គឺ​នៅ​វេលា​ម៉ោង​២០​និង​០៥​នាទី​យប់​ ថ្ងៃទី​១១​ខែកក្កដា​នេះ។

លោក​ម៉ៅ សាវឿន បន្ត​ថា​ ស្ត្រី​ខាងលើ​នេះ​មិន​មាន​អ្នកណា​ស្គាល់​អត្តសញ្ញាណ​ឡើយ​ប៉ុន្តែ​គេ​ដឹង​ថា​មាន​ប្តី​ជា​អ្នក​រើស​អេតចាយ​ដូចគ្នា​។ ទោះជា​យ៉ាងណា​ក៏​មិនទាន់​ដឹងថា​ ជា​ករណី​ឃាតកម្ម​ឬ​យ៉ាងណា​នោះទេ ​ព្រោះ​កំពុងតែ​ពិនិត្យ​រក​ស្លាកស្នាម​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​អាច​បញ្ជាក់​ទៅ​សមត្ថកិច្ច​ដែរ​ថា​ ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ ​ច្រើន​មានទំនាស់​និង​គ្នា​ហើយ​ពេល​ដឹងថា​ប្រពន្ធ​ស្លាប់​នោះ​ប្តី​បាន​គេច​ចេញ​បាត់ទៅ​៕
ន​រា

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114