BREAKING NEWS
Search

ស្ត្រី​ម្នាក់​ ត្រូវ​ចោរឆក់​កាបូប​អស់​លុយ​១៥០ដុល្លារ និង​គ្រឿងអ​លង្កា​ ស្រែកយំ​ននាល​ដី

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​ចោរ​ឆក់​កាបូប​ និង​ម្យ៉ាងទៀត​ដោយសារតែ​ខ្លួន​អត់​មាន​លុយកាក់​ផង​នោះ​ពេល​ជួប​ហេតុការណ៍​បែបនេះ​ធ្វើ​ឲ្យ​នាង​ទប់​អារម្មណ៍​មិនបាន​ខឹង​ផង​ភ័យ​ផង​បាន​ស្រែកយំ​ននាល​ដី​និយាយ​រៀបរាប់​ពី​ការ​ខ្វះខាត​របស់ខ្លួន​ផង​និង​ជេរ​ចោរ​ផង​។

ករណី​នេះ​ បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល​នៅតាម​ដងផ្លូវ​ជាតិ​លេខ៤ ត្រង់​ចំណុច​មុខ​សាលាបឋមសិក្សា​អូដឹ​ម​ ភូមិ​អូ​ដឹ​ម​ សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ស្ត្រី​រងគ្រោះ​មានឈ្មោះ​ឈន សារ៉ន អាយុ​ជាង២០ឆ្នាំ​ មុខរបរ​កម្មការិនី​រោងចក្រ​ស្នាក់នៅ​ផ្ទះ​ជួល​ម្ដុំ​សង្កាត់​កំបូល ​ខណ្ឌ​កំបូល​និង​មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង។ ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សរសេរ១២៥ ពណ៌​ក្រហម ​ពាក់​ស្លាក​លេខ​1I E 0087 ជា​ម៉ូតូ​ខ្ចី​ប្អូន​របស់​ខ្លួន​ទៀតផង​។ ស្ត្រី​រងគ្រោះ​បាន​យំ​រៀប​រាប់​ថា ​នៅក្នុង​កាបូប​ដែល​ចោរ​ឆក់​យក​នោះ​មាន​ឯកសារ​ផ្ទាល់ខ្លួន​លុយ​ចំនួន ១៥០ ដុល្លារ​ និង​ ខ្សែក​មួយ​ខ្សែ​ក្រវិល​មួយ​គូ។

ចំណែក​ជនសង្ស័យ​ឃើញ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ក្រហម ​មិន​ចាំ​ស្លាក​លេខ​។ ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ​ជិះ​ម៉ូតូ​ម្នាក់ឯង​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែ​មាន​ម៉ូតូ​ជនសង្ស័យ​មកពី​ក្រោយ​ហើយ​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​របស់គាត់​។ ភ្លាមៗ​នោះ​គាត់​ខំ​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ តែ​គាត់​បាន​ដួល​ម៉ូតូ​នៅ​តាម​ចិញ្ចើមផ្លូវ​ដែលមាន​ទឹកដោះ​ធ្វើ​ឲ្យ​គាត់​ប្រឡាក់​ភក់​ស្រមក​និង​ខូចខាត​ម៉ូតូ​បន្តិចបន្តួច​។

ខណៈ​នោះ​ដែរ​ ជនរងគ្រោះ​ដោយសារ​តូចចិត្ត​ខឹង​ចោរ​ផង​និង​ដោយសារ​ខ្លួន​អត់​លុយ​ផង​ទើប​ស្រែកយំ​ននាល​ដី បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ចោមរោម​មើល​និង​បាន​ឲ្យ​គេ​ទូរសព្ទ​ហៅ​ប្ដី​មុខ​ជួយ​មើល​ដើម្បី​ជូនទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ៕
វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114