BREAKING NEWS
Search

ស្នាក់ការ​បក្ស​ឃុំ​ជ្រៃ ត្រូវ​ជន​មិន​ស្គាល់​មុខ​គាស់​សោ​ទ្វារ លួច​សម្ភារៈ​គ្មាន​សល់​

​បាត់ដំបង ៖ សម្ភារៈ​ជាច្រើន​យ៉ាង ដែល​សម្រាប់​បម្រើ​ឲ្យ​ការងារ​បក្ស​ក្នុង​ឃុំ​ជ្រៃ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ធ្វើ​សកម្មភាព​គាស់​សោ​ទ្វារ និង​ចូល​ប្រមូល​គ្មាន​សល់ ដែល​សមត្ថកិច្ច​កំពុង​ដាក់​ការសង្ស័យ​ទៅលើ​ក្រុម​ក្មេង​អន្ធពាល ពិសេស​គឺ​ក្មេង​ប្រើប្រាស់​ថ្នាំញៀន​តែ​ម្តង។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ការ​ភ្ញាក់​ផ្អើល​នេះ គឺ​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២០ វេលា​ម៉ោង ១២ និង ៣០​នាទី ថ្ងៃត្រង់ ដោយសារតែ មាន​ករណី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​ បាន​ធ្វើ​សកម្មភាព​ចូល​គាស់​ទ្វារ​បន្ទប់ ទីស្នាក់ការ​បក្ស​ឃុំ​ជ្រៃ ស្ថិត​ក្នុង ភូមិ​ជ្រៃ​ថ្មី ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង។​

​នៅ​ក្នុង​សកម្មភាព​នេះ ជនសង្ស័យ​បាន​ប្រមូល​សម្ភារៈ​អស់​ជាច្រើន ក្នុង​នោះ​រួមមាន ១-​អំភ្លី​មីក្រូ​១​គ្រឿង ២-​ម៉ិច​ស័​រ ១ គ្រឿង ៣-​ក្បាល​មីក្រូហ្វូន​ចំនួន​៤ គ្រឿង ៤-​ខ្សែ​ព្រី ២​ដុំ ខ្សែ​ដោត​មីក្រូ​២​ខ្សែ ៥-​ម៉ូ​ទ័​រ​បូមទឹក ១​គ្រឿង និង ៦-​ខ្សែ​ភ្លើ​ង​ស្រោម​ខ្មៅ​ចំនួន​២​ដុំ​ប្រវែង​១០០​ម៉ែត្រ​។ តាម​សន្និដ្ឋាន ករណី​នេះ​ អាច​ជា​មុខសញ្ញា​ក្រុម​ក្មេង​ប្រើប្រាស់​ថ្នាំញៀន​ដែល​ធ្វើ​សកម្មភាព ហើយ​ជំនាញ​កំពុង​កំណត់​មុខសញ្ញា៕
អត្ថបទ៖ សោ និយម​រ័ត្ន​

ចុចអាន៖ បត់​រថយន្ត​មិន​ប្រយ័ត្ន​ ត្រូវ​ម៉ូតូ​មកពី​ក្រោយ​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​ទាំង​២​នាក់​