ព័ត៍មានទាន់​ហេតុការណ៏
Search

ស្រវឹង​ស្រា​ វាយ​ប្រពន្ធ​ និង​កូន​រហូត​សន្លប់

កំពង់ចាម ៖ ​​​បុរស​ម្នាក់​ ​​ស្រវឹង​ស្រា​ ​​វាយ​ប្រពន្ធ​និង​កូន​រហូតដល់​សន្លប់ ត្រូវ​បាន​សមត្ថកិច្ច​អន្តរាគមន៍​ឃាត់ខ្លួន តែ​ត្រូវ​ប្រពន្ធ​និង​កូន​ជា​ជនរងគ្រោះ​ សុំ​ឲ្យ​សមត្ថកិច្ច​ត្រឹមតែ​ធ្វើ​ការអប់រំ​តែប៉ុណ្ណោះ។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១៣ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩ ​វេលា​ម៉ោង​១៨​និង​២៥​នាទី ​នៅ​ចំណុច​ភូមិ​តាំង​រលាង ​ឃុំ​មេ​ព្រីង​ ស្រុក​បាធាយ ​ខេត្ត​កំពង់ចាម​ មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ បាន​កើតឡើង​ដែល​បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ​យិន តូច​ ភេទ​ប្រុស ​អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ស្ថិត​ក្នុង​សភាព​ស្រវឹង​ស្រា​ បាន​ធ្វើ​សកម្មភាព​វាយ​ទៅលើ​ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ​ប៉ិ​ត អឿន អាយុ​៥៣​ឆ្នាំ រង​របួស​ត្រង់​ចង្កេះ និង​វាយ​ទៅ​លើ​កូនស្រី​ឈ្មោះ តូច អេង អាយុ​២១​ឆ្នាំ បណ្តាល​ឲ្យ​សន្លប់​(​វាយ​នឹង​ដៃ)។

ប៉ូលិស​ បាន​ឲ្យ​ដឹង​ថា ករណី​នេះ ​កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​ បាន​ចុះ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​នាំ​ជនសង្ស័យ​មកកាន់​អធិការដ្ឋាន​ដើម្បី​សាកសួរ​បំពេញ​សំណុំរឿង​តាម​នីតិ​វិធី។

ប៉ូលិស​ បាន​បញ្ជាក់​ថា ដោយ​យោង​តាម​សំណូមពរ​របស់​ប្រពន្ធ និង​កូន​ សូម​ឲ្យ​សមត្ថកិច្ច ​ធ្វើការ​អប់រំ​នៅ​នឹង​អធិការដ្ឋាន​នគរបាល​ស្រុក​បាធាយ​ ទើប​សមត្ថកិច្ច​​​ធ្វើតាម​សំណូមពរ​របស់​ជនរងគ្រោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114