BREAKING NEWS
Search

ស្រា​បៀរ សឹ​ង្ហា ប្រគល់​រង្វាន់​ជូន​គូ​ស្វាមីភរិយា​ថ្មី​ដែលមាន​សំណាង​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ទៅកាន់​កោះ​ភូ​កេ​ត

ភ្នំពេញ ៖ ស្រា​បៀរ សិង្ហា បាន​ប្រគល់​រង្វាន់​ដ៏​អស្ចារ្យ​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ចំនួន២ គូ ដែល​បាន​ឈ្នះ​រង្វាន់​ពី​កម្មវិធី​ចំណងដៃ​អាពាហ៍ពិពាហ៍​ឆ្នាំ២០១៨​នេះ “​ដំណើរ​កម្សាន្ត​ដ៏​អស្ចារ្យ​ទៅកាន់​កោះ​ភូ​កេ​ត​ជាមួយ​ស្រា​បៀរ​សឹង្ហា​” នៅក្នុង​កម្មវិធី​រាត្រី​កម្សាន្ត នៅ​ស្ថានីយ​ទូរទស្សន៍ CTN កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ កន្លង​ទៅ​នេះ។

លោក មាស ចន្ថា និង​លោកស្រី ហុក ឈី​វ​ហេង មកពី ឃុំ កាប់​គោ​ថ្មី ស្រុក អូ​ចារ ខេត្តបាត់ដំបង ដែល​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ទៅកាន់​កោះ​ភូ​កេ​ត​បាន​ឲ្យ​ដឹងថា “​យើង​ទាំងពីរ​នាក់​រំភើប​រីករាយ​មែនទែន ហើយ​មិន​នឹកស្មាន​មាន​សំណាង​ឈ្នះ​នោះទេ​”​។ ចំណែក​មួយគូ​ទៀត​គឺ លោក ជា សីហា និង​លោកស្រី រួម សេង​លាង មកពី ឃុំ ប៉ា​ហ៊ី​ជើង ស្រុក ប៉ៃលិន ខេត្ត ប៉ៃលិន បាន​ឲ្យ​ដឹង​ទៀតថា “​នេះ​ជា​ចំណងដៃ​ដ៏​អស្ចារ្យ​សម្រាប់​ពួកយើង​ទាំងពីរ វា​ពិតជា​អស្ចារ្យ​មែនទែន​”​។

យើងខ្ញុំ​សូម​អរគុណ​ដល់​ក្រុមហ៊ុន ស្រា​បៀរ សឹ​ង្ហា ដែល​បាន​ផ្តល់នូវ​រង្វាន់​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​នេះ និង​ជូនពរ​ឲ្យ ក្រុមហ៊ុន​មាន​អតិថិជន​គាំទ្រ​កាន់តែច្រើន ជាពិសេស​សម្រាប់​ការ​ជាវ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​”​។

លោក ព្រាប សុវណ្ណ ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន ស្រា​បៀរ សឹ​ង្ហា បាន​ឲ្យ​ដឹង​នៅក្នុង​កម្មវិធី​ប្រគល់​រង្វាន់​នាពេលនោះ​ថា “​ដើម្បី​ជាការ​តបស្នង​ដល់​អតិថិជន​របស់ខ្លួន​ដែល​បានជ្រើសរើស​យក​ស្រា​បៀរ សឹ​ង្ហា សម្រាប់​ថ្ងៃ​មង្គល​របស់​ពួកគេ ជា​រៀងរាល់ឆ្នាំ​ស្រា​បៀរ សឹ​ង្ហា តែងតែមាន​កម្មវិធី​ផ្តល់​ចំណងដៃ​អាពាហ៍ពិពាហ៍​ជូន​ដល់​ម្ចាស់​មង្គលការ​ជានិច្ច និង​មាន ការផ្តល់ជូន​នូវ​កម្មវិធី​ពិសេសៗ​ជាច្រើន​ទៀតផង​ដែរ​”​។

នេះ​ជាការ​ចាប់​រង្វាន់​លើក​ទី 1 សម្រាប់​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​ផ្តល់​ចំណងដៃ​អា​ពា​ហ៍ ពិពាហ៍​ឆ្នាំ២០១៨​នេះ​។ សូម​ជាវ ស្រា​បៀរ សឹ​ង្ហា សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់លោក​អ្នក ពីព្រោះ​នៅមាន​ការ​ចាប់​រង្វាន់​លើក​ក្រោយ​ជា​បន្តបន្ទាប់ រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​កោះ​ភូ​កេ​ត​នេះ នៅតែ​បន្ត​រង់ចាំ​គូ​ស្វាមីភរិយា​ថ្មី​ជាច្រើន​គូ​ទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114