ព័ត៍មានទាន់​ហេតុការណ៏
Search

ស្រា​បៀរ ABC, HEINEKEN, TIGER នឹង​ចាប់​រង្វាន់​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ

ភ្នំពេញ ​៖ នៅ​ថ្ងៃអាទិត្យ​ទី ១៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ ស្រា​បៀរ ABC, HEINEKEN, TIGER នឹង​រៀបចំ​ការចាប់​រង្វាន់​លើកចុងក្រោយ​សម្រាប់​កម្ម​វិធី​អាពាហ៍ពិពាហ៍​រដូវ​កាល​ឆ្នាំ ២០១៨-២០១៩ នៅ​ស្ថានីយ​ទូរទស្សន៍ MYTV ដើម្បី​ផ្តល់​រ​ង្វាន់​លាភ​មង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ ABC, HEINEKEN, TIGER សម្រាប់​ទទួល​ភ្ញៀវ​កិត្តិយស​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។​

កម្មវិធី​ពិសេស​នេះ​នឹងមាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ MYTV ចាប់ពី​ម៉ោង ៨​យប់​-១០​យប់ ដោយមាន​ការចូលរួម​សម្តែង​ដ៏​អស្ចារ្យ​ពី​តារាចម្រៀង​ល្បីឈ្មោះ​ជាច្រើនរូប​ដើម្បី​ផ្តល់​ការកម្សាន្ត​សប្បាយ​ជូន​ទស្សនិកជន មានដូចជា លោក ហ្សូ​ណូ កញ្ញា មាស សុខ​សោភា និង​លោក ឆន សុវណ្ណ​រាជ​។

កម្មវិធី​នេះ​ធ្វើឡើង​សម្រាប់តែ​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀរ ABC, HEINEKEN, TIGER សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។ សម្រាប់​ការចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​នេះ ស្រា​បៀរ ABC, HEINEKEN, TIGER នឹង​ប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ជាច្រើន​រង្វាន់​ជូន​គូ​ស្វាមីភរិយា​ថ្មី​ដែលមាន​មហា​សំណាង​ដូចជា​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅ​ទីក្រុង​ឡុង​ដ៏​របស់​ស្រា​បៀរ ABC ចំនួន ៣ រង្វាន់ ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ហូលីវូត​ទីក្រុង​ឡូ​សអាន់​ជ័រ​លេស​របស់​ស្រា​បៀរ HEINEKEN ចំនួន ២ រង្វាន់ និង​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅកាន់​ទីក្រុង​ស៊ីដនី​រួមជាមួយ​នឹង​ទឹកប្រាក់ 1500 ដុល្លារ​អាមេរិក​របស់​ស្រា​បៀរ TIGER ចំនួន ៦ រង្វាន់​។​

តើ​គូ​ស្វាមីភរិយា​រូប​ណាខ្លះ​ជា​ម្ចាស់​រង្វាន់​ផ្តាច់ព្រ័ត្រ​ដ៏​អស្ចារ្យ​ទាំងនេះ​?
សូមកុំ​ភ្លេច​ចូលរួម​ទស្សនា និង​តាមដាន​ទាំងអស់គ្នា​!!!
​អបអរ​ពិធី​អាពាហ៍ពិពាហ៍​របស់​អ្នក​ជាមួយ​ស្រា​បៀរ​លំដាប់​ពិភពលោក​។
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114