ស្រ្ដីម្នាក់ខ្វាក់ភ្នែកម្ខាង ដោយ​សារប្ដីយក​ចម្ពាម​កៅស៊ូ​បាញ់ចំ​ភ្នែក
BREAKING NEWS
Search

ស្រ្ដីម្នាក់ខ្វាក់ភ្នែកម្ខាង ដោយ​សារប្ដីយក​ចម្ពាម​កៅស៊ូ​បាញ់ចំ​ភ្នែក

បន្ទាយមានជ័យ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ ដោយសារ​ជាតិ​សុរា​ចូល​ពោះ ​បាត់​ការ​ចង​ចាំ​ឈ្លោះ​និង​ប្រពន្ធ​បាន​យក​ចម្ពាម​កៅស៊ូ​បាញ់​ប្រពន្ធ​ចំ​ភ្នែក បណ្តាល​ឲ្យ​ខ្វាក់ភ្នែក​ម្ខាង​។ ​ការ​ឈ្លោះ​គ្នា​រវាង​ប្តី​ប្រពន្ធ​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​៦ យប់ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០ នៅ​ក្នុង​ផ្ទះ​ស្ថិត​ក្នុង​ភូមិ​ត្រពាំងថ្ម​ខាងត្បូង ឃុំ​ប៉ោយចារ ស្រុក ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​។

​លោក​អនុសេនីយ៍ទោ ឡុង ស៊ី​ដា នាយ​ប៉ុស្តិ៍​ប៉ោយចារ​បាន​ឲ្យ​ដឹង​ថា ​ជន​បង្ក​មានឈ្មោះ ញ៉ិ​ប ញ៉ែម ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ចំណែក​ប្រពន្ធ​មានឈ្មោះ ណ​ក់ ហេវ ភេទ​ស្រី អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ថ្ម​ខាងត្បូង ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ។​ លោក​អនុសេនីយ៍ទោ ឡុង ស៊ី​ដា បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​នៅ​មុន​ពេល​កើតហេតុ​នោះ ​ជន​បង្ក​បាន​មក​ពី​ផឹក​ស្រា​ស្រវឹង​ជោក​មកដល់​ផ្ទះ ​ក៏​រករឿង​ប្រពន្ធ​ដោយ​ជាតិ​សុរា​ចូល​ពោះ ​និយាយ​ស្តាប់​គ្នា​មិនបាន​ឈាន​ដល់​បង្ក​ហិង្សា​ប្តី​បាន យក​ចម្ពាម​កៅស៊ូ​បាញ់​ទៅលើ​ប្រពន្ធ ត្រូវ​ចំ​គ្រាប់ភ្នែក បណ្តាល​ឲ្យ​របួសធ្ងន់​ក្រោយពី​កើតហេតុ​ហើយ​ អ្នកជិតខាង​បាន​ដឹក​តាម​រថយន្ត បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន ស្រុក​មង្គល​បូរី ដើម្បី​សង្គ្រោះ​បន្ទាន់​។ ​

ចំណែក​ជន​បង្ក​ហេតុ ​ត្រូវ​បាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នឹង​កម្លាំង​ប៉ុស្តិ៍​ប៉ោយចារ​ចុះ​បង្ក្រាប​ឃាត់ខ្លួន​ បាន​នាំ​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រុក និង​កសាង​សំណុំរឿង​មក​ស្នងការ​ ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ​ដាក់ទោស​ទៅតាម​ច្បាប់​៕
អត្ថបទ៖ ​គង្គា
​សូបចុចអាន៖ យុវជន​ម្នាក់​មាន​ស្នេហា​តាម​ហ្វេ​ស​ប៊ុ​ក និង​ឈាន​ដល់​ការ​រួម​ភេទ បាន​បញ្ជូន​ដល់​តុលាការ​ហើយ