ព័ត៍មានទាន់​ហេតុការណ៏
Search

ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ដោយសារ​បើក​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ

ឧត្ដរមានជ័យ ​៖ មាន​សេចក្ដីរាយការណ៍​មក​ថា កាលពី​វេលា​ម៉ោង​១៩​និង​១៩​នាទី ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ ២០១៩ វេលា​ម៉ោង១៩​និង​១០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ ​និង​គោយន្ត​កន្ត្រៃ នៅ​លើ​ផ្លូវជាតិ​លេខ​៦៨ ចន្លោះ​Km ៨៤-៨៥ ស្ថិតនៅ​ក្នុង​ភូមិ​ថ្នល់​បត់ សង្កាត់​កូន​ក្រៀ​រ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ បណ្តាល​ឲ្យ​ស្ដី​ម្នា​ក់​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​ភ្លាមៗ។

សមត្ថកិច្ច​បានឲ្យដឹង​ថា ១-​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​ឈ្មោះ ស្វាត អួ​យ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់​នៅ​ក្នុងភូមិ​ថ្នល់​បត់ សង្កាត់​កូន​ក្រៀ​រ ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ (​គ្មាន​របួស​) បើកបរ​តាម​ផ្លូវលំ​ពី​លិច​បត់​ទៅ​ត្បូង​ លើ​ផ្លូវ​ជាតិ​លេខ​៦៨។

២-​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ហ៊ាន ណៃ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​គោ​កគ សង្កាត់​សំរោង ក្រុង​សំរោង ​ខេត្ត​ឧត្ដរមានជ័យ (​ពាក់មួក​សុវត្ថិភាព​) បើកបរ​ពី​ជើង​ទៅ​ត្បូង ទៅ​បុក​នឹង​ដៃ​គោយន្ត​កន្ត្រៃ​ខាងឆ្វេង មុត​ចំ​ដើម​ដោះ​ខាងស្ដាំ​បណ្ដាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ។ ហើយ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ខាង​លើ​នេះ​កើត​ឡើង ​ដោយសារ​គោយន្ត​កន្ត្រៃ​បើកបរ​មិន​គោរព​សិទ្ធិ​អាទិភាព។​

បច្ចុប្បន្ន វត្ថុតាង​ ត្រូវបាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​កូន​ក្រៀល​ ដើម្បី​បន្ត​នីតិ​វិធី​តាម​ផ្លូវ​ច្បាប់​៕​

អត្ថបទ ៖ ​ចាន់ ធី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114