ស្វែងយល់មនុស្ស ៤ ប្រភេទនៅកន្លែងការងារ

នៅលើពិភពលោកយើងនេះ មានមនុស្សច្រើនប្រភេទណាស់ ប៉ុន្តែជារួមទៅនៅក្នុងវិស័យការងារ ឬជំនួញ គេបែងចែកមនុស្សតែ ៤ ប្រភេទប៉ុណ្ណោះ។

ទី១មនុស្សប្រភេទអ្នកដឹកនាំ (Driver)៖ សំដៅទៅលើអ្នកគ្រប់គ្រង និងថៅកែ ដែលប្រាកដប្រជា និងម៉ឺងម៉ាត់។ ពួកគេជាមនុស្សដែលគោរពពេលវេលា  ឲ្យតម្លៃលើការគោរពគ្នា ចូលចិត្តការផ្លាស់ប្តូរ និងហ្មត់ចត់។

ទី២-មនុស្សប្រភេទមានឥទ្ធិពល ឬតែងខ្លួន (Expressive)៖ ជាមនុស្សដែលចូលចិត្តប្រើពណ៌ក្រហម។ បើស្រ្តីវិញក្រៅពីសម្ភារៈប្រើប្រាស់ពណ៌ក្រហមហើយនោះ នាងចូលចិត្តពាក់ស្បែកជើងកែងចោទខ្ពស់ៗ។ មនុស្សប្រភេទនេះជាក្រុមដែលចូលចិត្តការផ្លាស់ប្តូរ។ សម្រាប់មនុស្សក្រុម Expressive  នៅពេលលឺថាមានការផ្លាស់ប្តូរ គឺសប្បាយចិត្តណាស់ ព្រោះពួកគេគិតថា វាគឺជាឱកាស ក៏ដូចជាការប្រកួតប្រជែងកំពុងតែមកដល់។

ទី៣-មនុស្សប្រភេទសន្តិភាពនិយម ឬស្ងៀមស្ងាត់(Amiable)៖ សំដៅលើបុគ្គលិកដែលមិនសូវក្លាហាន និងទន់ជ្រាយ។ ក្រុមមនុស្សនេះមិនហ៊ានក្អកជាមួយមេសូម្បីបន្តិច ហើយពេលណាមេស្តីបន្ទោសម្ដងៗ មនុស្សក្រុមនេះច្រើនតែអន់ចិត្ត ហើយអង្គុយយំនៅពីក្រោយខ្នងមេ។

ទី៤-មនុស្សប្រភេទអ្នកវិភាគ(Analysis)៖ ផ្តោតសំខាន់ទៅលើមនុស្សដែលសុទ្ធតែជាអ្នកពូកែវិភាគ។ មនុស្សក្រុម Analysis  និងក្រុម Amiable មិនសូវមានសមត្ថភាពក្នុងការធ្វើសេចក្តីសម្រេចចិត្តទេ ។ មនុស្សក្រុម Analysis មុននឹងធ្វើការសម្រេចចិត្តគឺតែងធ្វើការគិតមុខគិតក្រោយ តែលទ្ធផលចុងក្រោយ ពួកគេមិនអាចសម្រេចចិត្តបានទេ។ អ្វីដែលជាចំនុចល្អរបស់ពួកគេនោះគឺ មានព័ត៌មានច្រើន។ មនុស្សក្រុម Analysis បដិសេធមុនគេនៅពេលមានការផ្លាស់ប្តូរ ព្រោះពួកគេហាមជាដាច់ខាតមិនឲ្យមានតែម្តង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ EF

ចុចអាន៖ រឿង ៧ យ៉ាង​ដែល​បុគ្គល​ជោគជ័យ​ម្នាក់ៗ​មាន​លក្ខណៈ​ដូចគ្នា

ចុចអាន៖ ភាព​ឱន​លំទោន ​៥ យ៉ាង​ដែល​អ្នកដឹកនាំ​គួរ​តែ​មាន​សម្រាប់​ក្រុម