BREAKING NEWS
Search

ហាម​បើក​អាជីវកម្ម​ខារ៉ាអូខេ ឌី​ស្កូ​តែ​ក រង្គសាល បៀ​ហ្កា​ឌិន ​និង​មូលដ្ឋាន​អាជីវកម្ម​សេវា​កម្សាន្ត​ផ្សេងៗ​នៅ​ទូទាំង​រាជធានី​-​ខេត្ត មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត

ភ្នំពេញ ​៖ ការបើក​អាជីវកម្ម​ខារ៉ាអូខេ ឌី​ស្កូ​តែ​ក រង្គសាល បៀ​ហ្កា​ឌិន ​និង​មូលដ្ឋាន​អាជីវកម្ម​សេវា​កម្សាន្ត​ផ្សេងៗ​នៅ​ទូទាំង​រាជធានី​-​ខេត្ត ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ឡើយ​នៅមុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤ ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៤ ខែ មិថុនា ឆ្នាំ​២០១៧​។​

នេះ​បើ​យោងតាម​សារាចរ​ណែនាំ​របស់​ក្រសួងទេសចរណ៍​។ សារាចរ​ណែនាំ​របស់​ក្រសួងទេសចរណ៍​នេះ បាន​ហាម​ដល់​អាជីវកម្ម​ខារ៉ាអូខេ ឌី​ស្កូ​តែ​ក រង្គសាល បៀ​ហ្កា​ឌិន និង​មូលដ្ឋាន​អាជីវកម្ម​សេវា​កម្សាន្ត​ទេសចរណ៍​នៅ​ទូទាំង​រាជធានី​-​ខេត្ត ត្រូវបាន​ហាមឃាត់ មិន​ឲ្យ​ធ្វើ​សកម្មភាព អាជីវកម្ម​។​

អនុលោម​តាមច្បាប់​បទបញ្ជា និង​នីតិវិធី នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ​ដើម្បី​ឲ្យ​ការបោះឆ្នោត ឃុំ​សង្កាត់​អាណត្តិ​ទី​៤ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​៤​ ខែ​មិថុនា​ ឆ្នាំ​២០១៧ ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គ្មាន​អំពើ​ហិង្សា គ្មាន​ការ​គំរាមកំហែង គ្មាន​ការ​បំភិតបំភ័យ និង​បាតុភាព​នានា ដែល​អាច​កើតមានឡើង ដោយសារតែ​ការ​ពិសា​​គ្រឿង​ស្រវឹង​នោះ​។​

ក្រសួងទេសចរណ៍ សូម​ធ្វើ​ការណែនាំ​ដល់​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​ខារ៉ាអូខេ ឌី​ស្កូ​តែ​ក រង្គ​លាស បៀ​ហ្កា​ឌែ​ន និង​មូលដ្ឋាន​អាជីវកម្ម​សេវា​កម្សាន្ត​ទេសចរណ៍ នានា នៅ​ទូទាំង​រាជធានី ខេត្ត ត្រូវ​ផ្អាក​សកម្មភាព​អាជីវកម្ម​រយៈពេល​មួយថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត ចាប់ពី​ថ្ងៃទី​៣​ដល់​ថ្ងៃទី​៤​មិថុនា ឆ្នាំ​២០១៧​។

ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​ចុះ​ផ្សព្វផ្សាយ និង​អប់រំ​ណែនាំ​ ដល់​ម្ចាស់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ឲ្យ​ផ្អាក​អាជីវកម្ម​តាម​សារាចរ​ណែនាំ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ខ្ពស់​ដើម្បី​ធ្វើ​ឲ្យ​ដំណើរការ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៤ ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០១៧ ខាងមុខនេះ ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​នយោបាយ​ល្អ សេរី ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​អំពើហិង្សា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114