BREAKING NEWS
Search

ហេតុអ្វីការត្រួតពិនិត្យ Controlling Evaluateសំខាន់ក្នុងការងារគ្រប់គ្រង?

ព្រោះដើម្បីវាយតម្លៃថាតើក្រុមកំពុងតែសំរេចដល់គោលដៅរបានល្អប្រសើរឬក៏ដើម្បីដោះស្រាយទាន់ពេលវេលា និងធ្វើឱ្យប្រសើរឡើងនូវការអនុវត្តសកម្មភាពប្រចាំថ្ងៃ​អ្នកគ្រប់គ្រងត្រូវមានជំនាញតាមដាន ចាត់វិធានការយ៉ាងដូចម្តេចនៅក្នុងដំណាក់កាលនិមួយៗ។

ដាក់ដំណើរការឱ្យបានត្រឹមត្រូវនូវ សកម្មភាពការត្រួតពិនិត្យ Controlling Evaluate គឺដើម្បីជួយManager ម្នាក់ៗ បង្កើតស្តង់ដារគ្រប់គ្រងមួយ អាចវាស់វែងប្រៀបធៀបនិងធ្វើការសម្រេចចិត្ត។

គេអាចអនុវត្តការត្រួតពិនិត្យ Controlling Evaluateតាមរយៈ មធ្យោបាយ ប្រមូលនិងប្រើប្រាស់ព័ត៌មានគ្រប់យ៉ាង​ទាក់ទងនឹង ការធ្វើផែនការ ការគ្រប់គ្រងនិងវាយតម្លៃ ការធ្វើផែនសម្លឹងមើលទៅអនាគតនិងការគ្រប់គ្រងបច្ចុប្បន្ន ដោយ​វាយតម្លៃក្រឡេកមើលទៅអតីតកាល។ ឧទាហរណ៍ ក្នុងឆ្នាំមុនខែដូចគ្នា​យើង​លក់តិចជាងឆ្នាំនេះ​១២ភាគរយព្រោះ……។ល។

តាមដានការអនុវត្តន៍ជាក់ស្តែងដោយយកទិន្នន័យទាំងនេះមកប្រើក្នុងដំណើរការវាយតម្លៃដើម្បីប្រៀបធៀបអំពីគម្លាត ហេតុផលឬភាពខុសគ្នាផ្សេងទៀត ដែលត្រូវសម្រេចចិត្ត​ត្រឹមថ្នាក់យើងឬបញ្ជូនទៅលើឱ្យបន្តឬកែប្រែផែនការសកម្មភាព។

អ្នកគ្រប់គ្រងគ្រប់រូបត្រូវចេះ ការត្រួតពិនិត្យ Controlling Evaluateគ្រប់ពេលវេលាជាក់ស្តែងនៃការគ្រប់គ្រងអាជីវកម្ម។ អ្នកគ្រប់គ្រងដែលមិនចេះវាយតម្លៃ លទ្ធផល​ប្រចាំថ្ងៃរបស់ខ្លួន ថាការងារណាកំពុង​មានតម្លៃបំផុតសម្រាប់ក្រុមឬមួយណាខាតពេល គេនៅមាន​កម្រិតក្នុងភាព​គ្រប់គ្រងរបស់ខ្លួន។
https://www.youtube.com/watch?v=QpO1LmWAtws

ស្រស់

ប្រភព CNBC

ចុចអាន យុទ្ធសាស្រ្ត ៥ យ៉ាង​ដើម្បី​បង្កើន​សមិទ្ធផល​ការងារ​កាន់​តែ​យ៉ាង​រលូន

ចុចអាន ការស្តាប់យ៉ាងល្អ គឺជាជំនាញចាំបាច់ចំពោះតួនាទីគ្រប់គ្រង គ្រប់លំដាប់