BREAKING NEWS
Search

អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៧ ទិវា​នារី​អន្តរជាតិ ៨​មីនា​

ភ្នំពេញ​ ៖ ​នៅ​រសៀល​ថ្ងៃ​អង្គារ​ ៥​រោច ខែផល្គុន ឆ្នាំរកា នព្វស័ក​ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី ៦ ខែ​មីនា គ​.​ស​២០១៨ នៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៧ ទិវា​នាទី​អន្តរជាតិ ៨​មីនា ក្រោម​ប្រធានបទ ស្ត្រី​រួមគ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ។

ពិធី​នេះ​បានរៀបចំ​ឡើង​ក្រោម​អធិបតីភាព លោកស្រី ហោ ម៉ា​លីន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក សេន សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ និង​លោកស្រី ដោយមាន​ការចូលរួម​ពី​សំណាក់ លោក លោកស្រី អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ។​

សូមបញ្ជាក់​ថា ទិវា​នារី​អន្តរជាតិ​៨​មីនា ខួប​លើក​ទី ១០៧ ឆ្នាំ​២០១៨ នេះ ត្រូវ​បាន​រៀប​ឡើង​ក្រោម​ប្រធានបទ ស្ត្រី​រួមគ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114