អគ្គមេធាវី​ស្វី​ស​អាច​ប្រឈម​នឹង​ការបណ្តេញ​ចេញពី​ការងារ​ដោយសារ​ការជួប​ដោយ​សម្ងាត់​ជាមួយ​ប្រធាន FIFA

គណៈកម្មាធិការ​យុត្តិធម៌​សភា​ស្វី​សបាន​សម្រេចចិត្ត​កាលពី​ថ្ងៃ​ពុធ ដើម្បី​បើក​បណ្តឹង​ដែល​អាច​នាំ​ឲ្យ​អគ្គមេធាវី​នៅក្នុង​ប្រទេសមួយ​នេះ​គឺ​លោក Michael Lauber ត្រូវបាន​បណ្តេញ​ចេញពី​តំណែង ដែលជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​លើ​ជំនួប​ដោយ​សម្ងាត់​ជាច្រើនលើក ជាមួយ​ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA​លោក Gianni Infantino ។

គណៈកម្មាធិការ​មួយ​នេះ បាន​បោះឆ្នោត​១៣​ទល់នឹង​៤​ដើម្បី​បើក​ករណី​ចោទប្រកាន់​មកលើ​លោក Michael Lauber ។

លោក Andrea Caroni គឺជា​ប្រធាន​គណៈកម្មាធិការ​យុត្តិធម៌​សភា​ស្វី​ស បាន​ពន្យល់ថា ករណី​ចោទប្រកាន់​នេះ ដោយសារតែ​ការសង្ស័យ​ដឹង​តម្រុយ​ច្បាស់​ពី​ការបំពាន​លើ​តួនាទី​ក្នុងនាម​ជា​មន្ត្រី​យុត្តិធម៌ ទោះបី​ធ្វើឡើង​ដោយមាន​ចេតនា ឬ​ធ្វើឡើង​ដោយ​ធ្វេសប្រហែស​ក៏ដោយ។

បើសិនជា​ពេល​បញ្ចប់​និតិ​វិធី​មួយ​នេះ គណៈកម្មាធិការ​យុត្តិធម៌​សភា​ស្វី​ស​រកឃើញ​ជនសង្ស័យ​ច្បាស់​ហើយ​នោះ ពួកគេ​នឹងដាក់​សំណើរ​មួយ​ដល់​សភា ដើម្បី​បណ្តេញ​រូបលោក Michael ចេញពី​តំណែង​។

ពួកគេ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា និតិ​វិធី​មួយ​នេះ ត្រូវតែ​បិទ​បញ្ចប់ ។ យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា លោក Lauber​វ័យ​៥៤​ឆ្នាំ បានទទួល​ខុសត្រូវ​លើ​បញ្ហា​ជាច្រើន​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ​នៅ FIFA​។

ទោះបីជា​យ៉ាងណាក៏ដោយ លោក​បាន​បំពាន​លើ​តួនាទី​ជាច្រើន ដោយសារតែ​រូបលោក​បាន​ជួប​ដោយ​សម្ងាត់​ជាមួយ​លោក Infantino នៅក្នុង​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114