BREAKING NEWS
Search

អគ្គស្នងការ បញ្ជូន​ក្រុម​ការងារចុះ​ស្រាវជ្រាវ​ដោះស្រាយ​ករណី​ឧត្ដមសេនីយ៍​ទោ អ៊ុក កុសល

ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ឲ្យ​នាយ​ឧត្ដមសេនីយ៍​ នេត សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ បញ្ជូន​ក្រុម​ការងារ​ចុះ​ស្រាវជ្រាវ និង​ដោះស្រាយ ​ករណី​លោក​ឧត្ដមសេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​​កំពង់ធំ​ ដែល​មាន​ការចោទប្រកាន់ពីមន្រ្តី ​។

នាយ​ឧត្ដមសេនីយ៍​ នេត សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ បាន​រាយការណ៍​ជម្រាប​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ទីតាំង និង​សមិទ្ធផល​នានា របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​ទី១៣ ខែ​សីហា ឆ្នាំ២០២០ នេះថា នៅ​ព្រឹក​នេះ ក្រុមការងារ​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ចុះ​ស្រាវជ្រាវ និង​ដោះស្រាយ​ករណី​លោក​ឧត្ដមសេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​​កំពង់ធំ​ ។

សូម​បញ្ជាក់​ថា នា​ពេល​ថ្មីៗ​នេះ មាន​ពាក្យ​បណ្ដឹង​របស់​មន្ត្រី​នគរបាល​នារី ​សុំ​អន្តរាគមន៍​ពី​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយ​ចោទ​ប្រកាន់​លោក​ឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ ​​ពី​បទ​បៀតបៀន​កេរ្តិ៍​ភេទ​ ៕

ចុចអាន ៖ ​សម្ដេច​ ស ខេង ៖ រឿងរ៉ាវ ​ឧត្ដមសេនីយ៍​ទោ អ៊ុក កុសល មិនមែន​ជា​រឿង​ថ្មី