អគ្គិភ័យលេប​ត្របាក់​ឥ​វ៉ាន់​ចាប​ហួយ​ក្នុង​តូប​​ខ្ទេច ​សរុប​ជា​ទឹកប្រាក់​អស់​១៥​ម៉ឺន​បាត​ប្រាក់​ថៃ
BREAKING NEWS
Search

អគ្គិភ័យលេប​ត្របាក់​ឥ​វ៉ាន់​ចាប​ហួយ​ក្នុង​តូប​​ខ្ទេច ​សរុប​ជា​ទឹកប្រាក់​អស់​១៥​ម៉ឺន​បាត​ប្រាក់​ថៃ

បាត់ដំបង ៖ តូប​លក់ដូរ​ឥ​វ៉ាន​ចាបហួយ​គ្រប់​មុខទំនិញ​មួយ​កន្លែង ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ទាំងស្រុង​ខណៈ​ដែល​កន្លែង​កើតហេតុ​ឋិត​នៅ​ចម្ងាយ​ពី​ស្ថានីយ​រថយន្ត​ពន្លត់អគ្គីភ័យ​ប្រហែល​១៥​គីឡូម៉ែត្រ នេះ​បើ​យោងតាម​សម្តី​ពី​សមត្ថកិច្ច​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃទី​០៣​ ខែមិថុនា​ ឆ្នាំ​២០២០​វេលា​ម៉ោង​១៤និង៣០​នាទី ​នៅ​ចំណុច​ភូមិ​តា​ម៉ា​ត​ ឃុំ​ព្រៃ​ខ្ពស់​ ស្រុក​ប​វេ​ល​។ ម្ចាស់​មានឈ្មោះ​ផែង​ ស្រូប​ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ​ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ ដែល​តូប​លក់​ឥ​វ៉ាន់​ចាបហួយ​មាន​ទំហំ​១៣​ម​×១១​ម​ធ្វើ​ពី​ដែក​ប្រក់ស័ង្ក​សី​ជញ្ជាំង​ស័ង្កសី​បណ្តាល​ឲ្យ​ឆេះ​ឥ​វ៉ាន់​គ្រប់មុខ​ទាំងស្រុង​។

សមត្ថកិច្ច​បន្ត​ថា ​ការខូចខាត​ឆេះ​ឥ​វ៉ាន់​ចាប​ហួយ​ទាំងអស់​ បើ​គិត​ជា​ទឹកប្រាក់​ប្រហែល​១៥.០០០០​បាត​(១៥​ម៉ឺន​បាត​) ​ហើយ​មូលហេតុ​នៃ​ការ​ឆេះ​នេះ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី​ហើយ​ធ្លាក់​កម្ទេច​ភ្លើង​ចំ​ដប​សាំង​ទើប​បង្ក​ឲ្យ​ឆាបឆេះ​យ៉ាង​ឆាប់រហ័ស​បែបនេះ​ តែ​មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះទេ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ​ហេតុ​ការណ៍​នេះ​សមត្ថកិច្ច​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​០១​ឡាន​ជា​មួយនឹង​កម្លាំង​សរុប​១៥​នាក់​ផង​ដែរ ​ទើប​ពន្លត់​បាន​ទាំងស្រុង​មិន​បង្ក​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​៕
សៅ សារិទ្ធ

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114