ព័ត៍មានទាន់​ហេតុការណ៏
Search

អគ្គិភ័យ​ បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​២​ខ្នង​នៅ​សង្កាត់​បឹងទំពុន​២​ ខណ្ឌ​មានជ័យ

ភ្នំពេញ ​៖ ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង ​ត្រូវ​បាន​អគ្គិភ័យ ​បំផ្លាញ​អស់​កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩​នេះ។

ហេតុការណ៍​នេះ បាន​​កើតឡើង​នៅ​ក្នុង​ភូមិ​ត្នោតជ្រុំ​៤​សង្កាត់​បឹងទំពុន​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ។ មូលហេតុ​នៃ​ការ​ឆេះ​មិនទាន់​ដឹង​ច្បាស់។ រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រមាណ​១២​គ្រឿង​បាន​ចុះមក​អន្តរាគមន៍​បាញ់​ពន្លត់​ទាន់​ពេល​ និង​បាន​រលត់​ទៅវិញ​ប្រមាណ​ជា​២០​នាទី​ក្រោយ៕
អត្ថបទ ៖ ន​រា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114