អគ្គិភ័យ​កំពុង​តែ​ឆាបឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ ក្នុង​ក្រុង​ស្ទឹង​ត្រែង

ស្ទឹងត្រែង​ ៖ ​សេចក្ដី​រាយការណ៍​ពី​ភ្នាក់ងារ​​​កម្ពុជា​ថ្មី​ប្រចាំ​ខេត្ត​ស្ទឹងត្រែង ​បាន​ឲ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​៥​និង​៣០​​នាទី​ល្ងាច​ ថ្ងៃ​ទី​២២ ខែ​​មករា​នេះ ​អគ្គិភ័យ​ កំពុង​តែ​​​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ លើ​ផ្ទះ​ប្រជាពលរដ្ឋ​​​នៅ​ចំណុច​រង្វង់​មូល​ក្រុង​ស្ទឹងត្រែង។

សេចក្ដី​រាយការណ៍​បន្ត​ថា ​នៅ​ពេល​នេះ​​ រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង​កំពុងតែ​ធ្វើ​អន្តរាគមន៍​ជាបន្ទាន់​ទៅលើ​ទីតាំង​ ដែល​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នេះ។ ​ចំពោះ​មូលហេតុ​ ដែល​ឈាន​ដល់​ការ​ឆាបឆេះ​នេះ ​នៅ​មិន​ទាន់​ដឹង​ឡើយ​ទេ។ ព័ត៌មាន​ពិស្ដារ​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ៕

លោក ងិន លីម ភ្នាក់ងារ​កម្ពុជា​ថ្មី​នឹង​រាយការណ៍ជាបន្តបន្ទាប់!