BREAKING NEWS
Search

អត្ត​ព​លិ​ក​កីឡា​ប៉េតង់​៥៥​ក្រុម ​ចូលរួម​ប្រកួត​កីឡា​ប៉េតង់​ដណ្ដើម​ពានរង្វាន់ ស សុខា​នៅ​ខេត្ត ព្រៃវែង​

​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង ​បាន​ប្រកាស​បើក​កម្មវិធី​ប្រកួត​កីឡា​ប៉េតង់​ដណ្តើម​ពានរង្វាន់ ស សុខា រដ្ឋលេខា​ធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ឆ្នាំ ២០២០ នៅ​ទីលាន​ប្រកួត​ស្នាក់​ការ​គណបក្ស​ខេត្ត​ព្រៃវែង​រយៈពេល​បី​ថ្ងៃ​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩​ ខែ​សីហា ឆ្នាំ​២០២០​។

​លោក ជា សុ​មេធី បាន​មានប្រសាសន៍ថា យោង​តាម​របាយការណ៍​លោក ប៉ាវ សុ ធី ប្រធាន​គណៈកម្មការ​បច្ចេកទេស​រៀបចំ​ការប្រកួត បាន​ឲ្យ​ដឹង​ថា កីឡាករ​ដែល​ចូលរួម​ការប្រកួត​មាន​ចំនួន​សរុប​កើន​ជាង​ឆ្នាំមុន​។ លោក​សូម​ឆ្លៀត​យក​ឱកាស​នេះ សម្តែង​នូវ​ការ​កោត​សរសើរ អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុម​កីឡាករ​ ដែល​ចូលរួម​ប្រកួត​នា​ពេល​នេះ​។

​លោ​ក ស សុខា ក៏បាន​មានប្រសាសន៍ថា ការប្រកួត​កីឡា​ប៉េតង់​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ជ្រើសរើស​ជើងឯក​ប្រចាំ​ឆ្នាំ​សិក្សា​សម្រាប់​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ផង និង​ដើម្បី​ជ្រើសរើស​កីឡាករ កីឡា​ការី​នី ដែល​មាន​សមត្ថភាព ទេពកោសល្យ និង​បច្ចេកទេស​ល្អៗ យក​ទៅ​ចូលរួម​ប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា នៅ​ថ្នាក់​ជាតិ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​នឹង​រៀបចំ​ធ្វើ​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​។ ការប្រកួត​នេះ​ មាន​កីឡាករ​-​កីឡា​ការី​នី ចូលរួម​ប្រកួត​ចំនួន ៥៥​ក្រុម ក្នុង​នោះ​មាន​ស​.​ស​.​យ​.​ក​. ខេត្ត​ព្រៃវែង ចំនួន​៧​ក្រុម សរុប​ចំនួន​កីឡាករ​២២០ នាក់ ទូទាំង​ខេត្ត​ព្រៃវែង​៕
អត្ថបទ៖ ​វិ​សិទ្ធ
សូមចុចអាន៖ ​MCL 2020 ៖​ ព្រះខ័ន​រាជ​ស្វាយរៀង វិសាខា និង​ភ្នំពេញ​ក្រោ​ន រកបាន​៣​ពិន្ទុ​ដូចគ្នា ប្រចាំ​សប្ដាហ៍​ទី១១