BREAKING NEWS
Search

អធិការនគរបាលខណ្ឌដូនពេញបញ្ជាក់លំអិត​ករណីចាប់ជំរិត រំលោភ និង​ធ្វើទារុណកម្ម

ភ្នំពេញ៖អធិការនគរបាលខណ្ឌដូនពេញបានបញ្ជាក់យ៉ាងក្បោះក្បាយនៅរាត្រីថ្ងៃទី១២ ខែសីហាឆ្នាំ២០២០នេះថា ករណីស្ត្រីជនជាតិ វៀតណាមម្នាក់ធ្លាក់ពីលើអាគារជាន់ទី៦ នៃសណ្ឋាគារយីហោ រំដួលហ្គ្រេន ស្ថិតនៅផ្លូវ ១៧៤ ភូមិ១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ និងឈានដល់ការបំបែកករណីបង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់​ ព្រមទាំង​រំលោភសេពសន្ថវៈ។

លោកទៀង ច័ន្ទសារ អធិការនគរបាលនគរបាលខណ្ឌដូនពេញបន្តថាសភាពនៃរឿងហេតុនោះគែនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទីព្រឹកមានហេតុការណ៍ដូចខាងលើ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញខណ្ឌដូនពេញនិងប៉ុស្តិ៍រួមទាំងកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌ សង្កាត់ បានចុះដល់កន្លែងកើតហេតុ នឹងពិនិត្យឃើញស្ត្រីម្នាក់ដែលបានធ្លាក់ទើ លើសំយ៉ាបកញ្ចក់ផ្នែកខាងមុខនៃសណ្ឋាគារ សមត្ថកិច្ចយើងក៏បានអន្តរាគមន៍ជួយសង្គ្រោះភ្លាមៗ ដោយបានដាក់ជណ្តើរឡើងទៅបីយកស្ត្រីខាងលើមកខាងក្រោមនឹងបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។

លោក អធិការបន្តថា ដោយពិនិត្យឃើញនៅកន្លែងកើតហេតុនៃការធ្លាក់របស់ស្ត្រីរងគ្រោះ យើងធ្វើការសន្និដ្ឋាន នឹងវាយតម្លៃ ជាករណីធ្លាក់មិនមែនជាករណីលោតសំលាប់ខ្លួនទេ ព្រោះតាមរយះការបន្សល់នូវក្រណាត់ភួយ នឹងកំរាលពូកដែលចងតភ្ជាប់គ្នាជាប់នៅបង្អួចជាន់ទី៦ និងមួយចំណែកទៀតបានដាច់ធ្លាក់មកជាមួយស្ត្រីរងគ្រោះ ។ ខណ:នោះយើងក៏បានគ្រប់គ្រងទីតាំងសណ្ឋាគារទាំងមូលបិទគ្រប់ច្រកចេញចូល និងសុំកិច្ចសហការពីអ្នកគ្រប់គ្រងទីតាំងដើម្បីពិនិត្យបន្ទប់កន្លែងកើតហេតុ និងធ្វើការបំភ្លឺបុគ្គលិក ភ្ញៀវ តាមបន្ទប់ ជាលទ្ធផលយើងបានរកឃើញជនរងគ្រោះម្នាក់ទៀតភេទប្រុស ជនជាតិចិន ដែលត្រូវបានបង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់នៅជាន់ទី៣ បន្ទប់លេខ៣១០ ក្រោយពីធ្វើការសាកសួរហើយនឹងមានតំរុយយើងក៏បានឈានដល់ការឃាត់ខ្លួន​ជន​សង្ស័យចំនួន០៣នាក់ជាជនជាតិចិន ក្នុងចំណោមមនុស្សនៅក្នុងសណ្ឋាគារដែលយើងបានគ្រប់គ្រង ដោយឡែកស្រ្តីរងគ្រោះក៏ត្រូវបានជនសង្ស័យខាងលើធ្វើទារុណកម្មលើរាងកាយ រំលោភសេពសន្ទវះ និងគំរាមសំលាប់ ទើបនៅពេល ដែលជនសង្ស័យចូលបន្ទប់ទឹកស្ត្រីរងគ្រោះបានយកកំរាលពូក ភួយ ចងតគ្នារួចសំរ៉ូតចុះមកក្រោមតាមបង្អួចក្នុងគោលបំណងរត់គេចតែត្រូវបានក្រណាត់ភួយនោះដាច់បណ្តាលអោយធ្លាក់ចុះមកក្រោមរងរបួសធ្ងន់។

ចំពោះមុខវិធានការជំនាញ យើងបានរកឃើញឧបករណ៍ធ្វើទារុណកម្មលើជនរងគ្រោះ(បំពុងទីប)។ចំណែកអត្តសញ្ញាណជនសង្ស័យទាំង០៣នាក់។

១/-ឈ្មោះ តុង ស៊ីឡុង ហៅ ឡុងកឺ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរ បើកសណ្ឋាគារ នឹងម៉ាស្សា ។
២/-ឈ្មោះ ចិន អ៉ីច៊ែង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ។
៣/-ឈ្មោះ លៀ ជីអ៉ី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន។រីឯអត្តសញ្ញាណជនរងគ្រោះ
១/-ឈ្មោះ Nguyen this mai muong ភេទស្រី ជនជាតិ វៀតណាម មុខរបរ អ្នកម៉ាស្សា ។
២/-ឈ្មោះ Cheng Hui ភេទប្រុស ជនជាតិចិន មុខរបរ បុគ្គលិកហាងខារ៉ាអូខេចិន។
និងវត្ថុតាងដកហូតរួមមាន៖
១/ដំបងដែកអ៊ីណុក ពីរកំណាត់ចំនួនៈ០១ ជារបស់ជនសង្ស័យឈ្មោះ តុង ស៊ីឡុង នៅក្នុងបន្ទប់លេខៈ៦០៤ ជាន់ទី៦
២/កំាបិតចំនួនៈ០១ដើម ក្នុងបន្ទប់៦០៤ ជារបស់ជនសង្ស័យឈ្មោះ តុង ស៊ីឡុង នៅក្នុងបន្ទប់លេខៈ៦០៤ ជាន់ទី៦
៣/Laptop មិនស្គាល់ម៉ាកចំនួនៈ០១គ្រឿង(ខូច) ជារបស់ជនសង្ស័ឈ្មោះ លៀ ជីអ៊ឺ នៅក្នុងបន្ទប់ៈ៦០៦ ជាន់ទី៦
៤/កូនសោរឡានចំនួនៈ០២ នៅក្នុងបន្ទប់ៈ៣១០
៥/ឡាន TOYOTA PRIUSE ចំនួនៈ០២គ្រឿង
៦/ទូរស័ព្ទដៃចំនួនៈ០៣គ្រឿង (០១គ្រឿងម៉ាក SAMSUNG ពណ៍ស, ០១គ្រឿងម៉ាកOPPO ពណ៍ស និង០១គ្រឿងទៀតម៉ាកREDMI ពណ៍ខៀវ)
៧/ប៉ាស្ព័រ(Passport)ចំនួនៈ០១ក្បាល ជារបស់ជនសង្ស័យឈ្មោះ ZENG LINGJIANG ភេទប្រុស ជនជាតិចិន
៨/និងប៉ាស្ព័រ(Passport)១ក្បាលទៀតជារបស់ជនរងគ្រោះឈ្មោះ NGUYEN THI HOAI THUONG ជនជាតិវៀតណាម)

លោកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបញ្ជាក់ទៀតថាចំពោះមុខ កម្លាំងជំនាញខណ្ឌប៉ុស្តិ៍បាននឹ ងកំពុងធ្វើការសាកសួរបន្ថែមដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់៕

អត្ថបទ៖ រស្មី