ព័ត៍មានទាន់​ហេតុការណ៏
Search

អធិការបតី​អាល្លឺម៉ង់​ ចង់​ឱ្យ​ប្រទេស​ខ្លួន​មាន​ស្ថានីយ​សាក​អាគុយ​រថយន្ត​អគ្គិសនី​១​លាន​កន្លែង ​ត្រឹម​ឆ្នាំ​២០៣០

លោកស្រី Angela Merkel បាន​និយាយ​ក្នុង​វីដេអូ​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​អាល្លឺម៉ង់​គួរតែមាន​ស្ថានីយ​សាក​អាគុយ​មួយ​លាន​កន្លែង​សម្រាប់​រថយន្ត​អគ្គិសនី​ត្រឹម​ឆ្នាំ​២០៣០​មុនពេល​ជួបប្រជុំ​ជាមួយ​ឧស្សាហកម្ម​រថយន្ត​ស្តីពី​វិធី​ព​ន្លឿ​ន​ការផ្លាស់ប្តូរ​រថយន្ត​ដែល​ប្រើ​ថាមពល​អាគុយ​ដែល​បំ​ភាយ​ឧស្ម័ន​កម្រិត​តិច។

ដោយឡែក លោក Stephan Weil នាយករដ្ឋមន្ត្រី​ក្នុង​រដ្ឋ Lower Saxony ដែល​ទីតាំង​ដែល​ក្រុមហ៊ុន Volkswagen មាន​មូលដ្ឋាន​នោះ​ បាន​ថ្លែងថា លោក​ចង់ឃើញ​ការប្តេជ្ញាចិត្ត​សម្រាប់​ស្ថានីយ​សាក​អាគុយ​ឡាន​ជា​សាធារណៈ​ចំនួន​១០​ម៉ឺន​កន្លែង​ត្រឹម​ឆ្នាំ​២០២១​។​

លោក Weil គឺជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Volkswagen ដែល​ប្តេជ្ញា​នឹង​ផ្លាស់ប្តូរ​ទៅ​ផលិត​រថយន្ត​ដែល​ប្រើ​ដើរ​ដោយ​អាគុយ​វិញ ប៉ុន្តែ​ត្រូវការ​ពិនិត្យមើល​ហេដ្ឋារចនាសម្ព័ន្ធ​សាក​អាគុយ​បន្ថែមទៀត​ដើម្បី​ធ្វើឱ្យ​ទីផ្សារ​នេះ​ បាន​ជោគជ័យ។

ក្រៅពី​ជម្រើស​រថយន្ត​អគ្គិសនី​សម្រាប់​រថយន្ត​ ដែល​ប្រើ​សាំង​ និង​ប្រេងម៉ាស៊ូត រដ្ឋាភិបាល​ក៏​នឹង​ស្វែងរក​រថយន្ត​ ដែល​ដើរ​ដោយ Hydrogen fuel cells ផងដែរ ដោយ​រដ្ឋាភិបាល​និង​ឧស្សាហកម្ម​នេះ​បាន​ចែករំលែក​ថ្លៃ​ឧបត្ថម្ភ​ធន​ដើម្បី​ទាក់ទាញ​អ្នកទិញ​សម្រាប់​រថយន្ត​ទាំងពីរ​ប្រភេទ​។​

លោកស្រី Merkel មានប្រសាសន៍ថា រដ្ឋាភិបាល​មាន​គោលបំណង​ការពារ​ការងារ​ផលិត​រថយន្ត​និង​គ្រឿងបន្លាស់​រថយន្ត​។ ការងារ​នេះ​ត្រូវបាន​គេ​ដឹង​ច្បាស់​ថា​ត្រូវការ​បុគ្គលិក​តិចជាង​មុ​ដើម្បី​ផលិត​ឡាន​អគ្គិសនី​មួយ​ដែល​តិចជាង​រថយន្ត​ធម្មតា​៕ REUTERS

​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114