អធិការ​នគរបាល​ខ​ណ្ឌ​សែន​សុខ បរិច្ចាគ​ប្រាក់៦ខែ​​ ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​មេរោគ​ខូ​វីដ​១៩

ភ្នំពេញ ៖ លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​ប្រកាស​ជា​ សាធារណៈ​ថា លោក​បាន​សម្រេចចិត្ត​បរិច្ចាគ​ប្រាក់ខែ​របស់​លោក​ផ្ទាល់​ចំនួន៤០​ម៉ឺន​រៀល រយៈពេល​៦​ខែ​ ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សុខាភិបាល ក្នុង​ការ​ទប់ស្កាត់​ប្រ​យុ​ទ្ធ​ប្រឆាំង​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា ឬ​មេរោគ ខូ​វីដ ១៩ (Covid 19) នៅ​ប្រទេស​កម្ពុជា​។

សេចក្តី​ប្រកាស​របស់​លោក​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ២០២០ ផ្ញើ​ជូន​ទៅ​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដែលមាន​ខ្លឹមសារ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ប្រឆាំង​ទប់ស្កាត់​នៃ​ការ​រីក​រាល​មេរោគ​កូវីដ​១៩ (COVID 19) នៅ​កម្ពុជា លោក​បាន​ស្នើ​សុំចូល​រួម​ជួយ​បរិច្ចាគ​ប្រាក់ខែ​របស់​លោក​ផ្ទាល់ខ្លួន ចំនួន​៤០​ម៉ឺន​រៀល​ រយៈពេល​៦​ខែ ចាប់ពី​ខែ​ឱសភា ដល់​ខែតុលា​ឆ្នាំ​២០២០ ជួយ​ដល់គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​ប្រ​យុ​ទ្ធ​ប្រឆាំង​ជំងឺ​ខូ​វីដ​១៩ តាមរយៈ​ក្រសួង​សុខាភិបាល។

ចំណែកឯ លោក ម៉ូ​វ ម៉ានិត អភិបាល​នៃ​គ​ណៈ​អភិបាល​បាល​ខណ្ឌ​សែន​សុខ ក៏បាន​ប្រកាស​ចូលរួម​បរិច្ចាគ​ប្រាក់ខែ​របស់​លោក​ទាំងស្រុង​ចំនួន​៦​ខែ​ដែរ ដើម្បី​ចូលរួម​ជួយ​ដល់​រដ្ឋាភិបាល​ក្នុង​ប្រឆាំង​ទប់ស្កាត់​ការ​រីក​រាល​នៃ មេរោគ​កូ​រ៉ូ​ណា ឬ​ហៅថា មេរោគកូ​វីដ​១៩ នេះ​នៅ​កម្ពុជា៕
ប៊ុន​សឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114