BREAKING NEWS
Search

អនុវត្ត​វិធី ៦ យ៉ាង​នេះ​​ ដើម្បី​បន្ធូរ​អារម្មណ៍​តានតឹង​ ទោះ​មាន​ពេល​តែ ១០ នាទី​ក៏​ដោយ

មាន​ពេល​តែ​១០នាទី​​ តើ​សម្រាក​កើត​ដែរ?​

ជីវិត​យើងគ្រប់គ្នា​​​គឺ​រវល់ ហើយ​ពោរពេញ​ទៅ​ដោយ​ព្រឹត្តិការណ៍​ ស្ថានភាព ​និង​ភារកិច្ច​ដែល​បន្ថែម ​ហើយ​បង្កើត​បរិយាកាស​រស់នៅ​ដែល​មាន​ភាព​តានតឹង​ ដែល​មិន​អាច​នឹក​ស្មាន​ដល់។

នេះ​ជា​វិធីសាស្ត្រ​ទាំង ៦ នៃ​ការ​សម្រាក​លំហែ​ ហើយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ ​និង​មិន​ងាយ​នឹង​ស្ត្រេស។

១. ស្តាប់​ចម្រៀង​សម្រាក​ពីរ​បី​នាទី

នៅ​ក្នុង​ការ​សិក្សា​ចិត្តសាស្ត្រ​បាន​បញ្ជាក់​ថា​ ការ​ស្ដាប់​តន្ត្រី​បន្ថយ​សម្ពាធ​ឈាម​របស់​យើង ​និង​ជា​មធ្យោបាយ​ដែល​អាច​ទុកចិត្ត​បាន ​ដើម្បី​បន្ថយ​ស្ត្រេស។

២. ដើរចេញទៅក្រៅ

ការ​សិក្សា​របស់APA (សមាគម​ចិត្តសាស្ត្រ​អាមេរិក) បាន​បង្ហាញ​ជា​ច្រើន​ដង​ថា​ មាន​តែ ១០ នាទី​នៃ​ការ​ហាត់ប្រាណ​ក្នុង​មួយ​ថ្ងៃ ​អាច​ជួយ​បង្កើន​សុភមង្គល​ជួយ​ក្នុង​ការ​ព្យាបាល​អារម្មណ៍​ស្រងាកចិត្ត​ និង​ធ្វើ​ឲ្យ​អារម្មណ៍​ទាំង​មូល​មាន​ភាព​ប្រសើរ​ឡើង។

ការ​ចេញ​ទៅ​ខាង​ក្រៅ​ប្រហែល​ជា​វិធី​ល្អ​បំផុត ​ដូចនេះ​សូម​ដើរ​ចុះ​តាម​ចិញ្ចើម​ផ្លូវ​ ហើយ​ដកដង្ហើម​ស្រូប​យក​ខ្យល់​ស្រស់ៗ។ រាងកាយ​ចិត្ត​និង​អារម្មណ៍​របស់​យើង ​នឹង​​អរគុណ​យើង​មិនខាន។

៣. ប្រើ​​វិធី​ព្យាបាល

ពេលខ្លះ​នៅ​ពេល​ដែល​យើង​មាន​ភាព​តាន​តឹង​ខ្លាំង (ឬ​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច) អ្វី​ដែល​ល្អ​បំផុត​ដែល​ត្រូវ​ធ្វើ​គឺ​ចាប់​យក​អ្វី​ដែល​យើង​ចូលចិត្ត នោះ​នឹង​មាន​អារម្មណ៍​ល្អ​ប្រសើរ ​បន្ទាប់ពី​បាន​ធ្វើអ្វី​មួយ​ដែល​យើង​ស្រលាញ់។

៤. ទូរស័ព្ទ​ទៅ​មិត្តភ័ក្ដិ​ឬ​សមាជិក​គ្រួសារ​ដើម្បី​ជជែក​កម្សាន្ត

ការ​លឺ​សំឡេង​របស់​នរណា​ម្នាក់​ដែល​យើង​ចិត្ត​ទុក​ដាក់ ​ធ្វើ​ឱ្យ​តំបន់​ខួរ​ក្បាល​របស់​យើង​សកម្ម​ភ្លាមៗ​ ដែល​បង្កើត​អារម្មណ៍​នៃ​សុភមង្គល ។

៥. សរសេរ​រឿង

ការ​សរសេរ​រឿងរ៉ាវ​អាច​ជួយ​បន្ថយ​ភាព​តានតឹង ​ប៉ុន្តែ​វិធីសាស្ត្រ​មួយ​ដែល​ល្អ​បំផុត​ដើម្បី​មាន​អារម្មណ៍​ធូរស្បើយ ​គឺ​ការ​សរសេរ​អំពី​អ្វី​ដែល​យើង​មាន​អំណរគុណ។  នេះ​អាច​ជា​អ្វី​ទាំងអស់​ ពី​ការ​សរសេរ​នូវ​អ្វី​ដែល​ល្អ ៗ ដែល​បាន​កើតឡើង​នៅ​ក្នុង “ ថ្ងៃ​ដ៏​គួរ​ឲ្យ​​ខ្លាច” ឬ​កត់​បញ្ជី​នៃ​អ្វី​ដែល​យើង​ចូលចិត្ត​អំពី​ពេល​វេលា​បុណ្យ​ណាមួយ។

៦. ដុតបំភ្លឺទៀន

សម្រាប់​មនុស្ស​ជា​ច្រើន​ ទៀន​តំណាង​ឲ្យ​អារម្មណ៍​ស្ងប់ស្ងាត់​និង​សម្រាក។ ការ​រើស​យក​ក្លិន​ក្រអូប​ដែល​យើង​ចូលចិត្ត (ស្ងប់ស្ងាត់) ក្លិន​ក្រអូប​ភ្លាមៗ​អាច​ធ្វើ​ឲ្យ​សរសៃប្រសាទ​របស់​យើង​ស្ងប់។

ក្នុងពេល​សម្រាក​ក្នុង​រយៈពេល ១០ នាទី​ សូម​ទទួល​ការ​ព្យាបាល​ដោយ​ក្លិន​ក្រអូប​នោះ​ ដកដង្ហើម​វែងៗ​និង​បន្ធូរ​អារម្មណ៍។

សូម​ចងចាំ​ផង​ថា​ ភាព​តានតឹង​នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ ​មិនមែន​ជា​ផ្នែក​ធំ​បំផុត​នៃ​ជីវិត​របស់​យើង​ទេ។ អ្វីៗ​នឹង​ប្រសើរ​ឡើង​ជានិច្ច៕

ចុចអាន៖ វិធីសាស្ត្របំភ្លេចការ​​គិត​ពី​មនុស្ស​ដែល​មិន​ចាប់​អារម្មណ៍​នឹង​ចិត្តស្នេហ៍នៃយើង

ចុចអាន៖រៀបចំមិនត្រឹមត្រូវ ផ្ទះនឹងក្លាយជាកន្លែងបង្កជំងឺធ្លាក់ទឹកចិត្ត

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖careergirldaily