BREAKING NEWS
Search

អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​មី​យ៉ាន់​ម៉ា​ ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្តសៀមរាប​

សៀមរាប​ ៖​ លោក​យូ ហេន​រី វ៉ាន់ ធី​អូ (U Henry Van Thio) អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​មី​យ៉ាន់​ម៉ា​ បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្តសៀមរាប​នា​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ២០១៩​។ លោក​បាន​មក​ដល់​ព្រលាន​យន្តហោះ​អន្ដរជាតិ​ខេត្តសៀមរាប​នា​ម៉ោង​ប្រមាណ​៩​ព្រឹក ដោយមាន​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ថ្នាក់ដឹកនាំ​ខេត្ត​សៀមរាប ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។

ក្នុង​ទស្សនកិច្ច​រយៈពេល​មួយថ្ងៃ​នៅ​ខេត្តសៀមរាប លោក​អនុ​ប្រធានាធិបតី​សហព័ន្ធ​មី​យ៉ាន់​ម៉ា បាន​ទៅ​ទស្សនា​តាម​បណ្ដា​ប្រាសាទ​មួយ​ចំនួន រួម​មាននៅ​ប្រាសាទបាយ័ន ទីសក្ការៈ​ព្រះអង្គ​ងោក មុននឹង​បន្តទៅ​ទស្សនា​ប្រាសាទ​តាព្រហ្ម និង​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រាសាទអង្គរវត្ត​នា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​។

​ទស្សនកិច្ច​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​លោក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​នា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114