ព័ត៍មានទាន់​ហេតុការណ៏
Search

អបអរសាទរ​ ពិធី​សម្ពោធ ​បើក​ការិយាល័យ​លក់ និង​ខុន​ដូ​គំរូ​របស់​គម្រោង​វ៉ូ​អា​ស្តុ​ន​(Vue Aston)

ការិយាល័យ​លក់ និង​ខុន​ដូ​គំរូ​​របស់​គម្រោង​ខុន​ដូ ​លំដាប់​អន្តរជាតិ Vue Aston​ដែល​វិនិយោគ​ដោយ​ក្រុម ហ៊ុន ឌឹ​ផេ​នី​ន​សូ​ឡា កា​ភី​ថ​ល ដែល​មាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ ​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​យ៉ាង​អធិកអធម​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​១១។

កម្មវិធី​បើក​​សម្ពោធ​នេះ ​បាន​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស សាស្ត្រាចារ្យ​ជា ច្រើន​ដូចជា​លោក​សាស្ត្រាចារ្យ​ក្រុង​ប៉េកាំង​លោក​វ៉ាង ហ្វឹ​ង និង​ជាពិសេស​ការចូលរួម​ជា​ភ្ញៀវកិត្តិយស​ពី​សំណាក់​អនុប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​ក្រុងភ្នំពេញ​លោក ប៉ែន សុភា​ផង ដែរ​។

ជាមួយគ្នានេះដែរ​លោក​ប៉ែន សុភា​បាន​ថ្លែង​សន្ទរកថា និង​សំដែង​នូវ​ការ​ជូនពរ​ដល់​គម្រោង​អភិវឌ្ឍន៍​នេះ ព្រមទាំង​ស្វាគមន៍​ផងដែរ​ចំពោះ​វត្តមាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែលមាន​វត្តមាន​ក្នុងឱកាស​នេះ​ផងដែរ​។ លោក​បាន​បន្ថែម​ដែរ​ថែ ការវិនិយោគ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​មានការ​កើនឡើង​ជា​លំដាប់​ដែល បច្ចុប្បន្ន​មាន​ប្រមាណ​ទឹកប្រាក់​ជាង ១០billion​ដុល្លារ​។ ដែល​ការវិនិយោគ​ភាគច្រើន​គឺ​លើ​វិស័យ​ហេ​ដ្ឋារចនាសម្ព័ន្ធ សេវាកម្ម​ជួល​ផ្ទះ តំបន់ឧស្សាហកម្ម​នឹងមាន​ការរីកចម្រើន​ខ្លាំង​។ ផ្លូវ​ក្រវាត់​ក្រុង​ទី​៣​នឹង​បញ្ចប់ ការសាងសង់​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​។ លោក​សង្ឃឹម​ផងដែរ​ថា ក្រុមហ៊ុន​វិនិយោគ​បរទេស​នឹងចូលរួម ដើម្បី​ជំរុញ​ឲ្យ​កម្ពុជា​មានការ​អភិវឌ្ឍ​​​លើ​វិស័យ​នរគរ​រូបនីយកម្ម និង​វិស័យ​អចលនទ្រព្យ ​និង​ការ​រីកចម្រើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ ជា​ចុងក្រោយ​លោក​ក៏បាន​សម្តែង​នូវ​ការ​ជូនពរ​ម្តងទៀត​ចំពោះ​គម្រោង​នេះ ផងដែរ​។​

ក្នុង​កម្មវិធី​នេះ​លោក​សាស្ត្រាចារ្យ​​​វ៉ាង ក៏បាន​ថ្លែង​សន្ទរកថា​ផងដែរ​។ លោក​បាន​មានប្រសាសន៍ថា​អនាគត នៃ​ការអភិវឌ្ឍន៍​នៅ​តំបន់​អាស៊ី​អា​គ្នេយ៍​គឺ​នឹង​ស្ថិតនៅលើ​ទឹកដី​កម្ពុជា យើង​គួរ​សម្លឹង​មើល​នូវ​ឱកាស​ពី អតីត គោលនយោបាយ​របស់​ប្រទេស ទីតាំង​ភូមិសាស្ត្រ និង​កត្តា​ផ្សេងៗ​ទៀត​ដើម្បី​ចាប់យក​ឱកាស​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា​។ កម្ពុជា​ជា​ប្រទេសមួយ​ដែលមាន​ការអភិវឌ្ឍ​​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ហើយ​កម្រិត​ជី​ឌី​ភី​កើនឡើង​ប្រមាណ​៦,៧​ភាគរយ​ជា​រៀងរាល់ឆ្នាំ ដែល​សន្ទុះ​នេះ​ស្ថិតក្នុង​លំដាប់​ខ្ពស់​ក្នុង​ពិភពលោក មិន​តែ​ប៉ុណ្ណោះ​ត្រូវបាន​ទទួលស្គាល់​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី​ថា​ជា​ប្រទេសមួយ​ដែលមាន សន្ទុះ​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំងជាងគេ​ក្នុង​តំបន់​។ លើសពីនេះ​ទៀត​នោះ អត្រា​ជី​ឌី​ភី​ក្នុង​មនុស្ស​ម្នាក់​កើតជា​ប្រ ចាំ ដែល​ឆ្នាំ​២០១៨​មាន​ប្រមាណ​១៤៨៧​ដុល្លារ ដែល​ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច​នេះ​បានផ្តល់​នូវ​ទំនុកចិត្ត​ក្នុងការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។

​ក្នុង​កម្មវិធី​នេះ​លោកស្រី តឹង វិ​ន​ហ្វាំ​ង ដែលជា​ប្រធាន​ក្រុមហ៊ុន​វិនិយោគ​ចិន កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន អភិវឌ្ឍន៍​Vue Aston​បាន​មាន​សំដែង​ការ​អរគុណ​ចំពោះ​ភ្ញៀវកិត្តិយស​ទាំងអស់​ដែល​បាន​ចំណាយពេល វេលា​ដ៏​មានតម្លៃ​មក​ចូលរួម​ក្នុង​កម្មវិធី​កាត់​ខ្សែបូ​សម្ពោធ​នៅ​ព្រឹក​នេះ​។ គម្រោង​Vue Aston​របស់​ក្រុមហ៊ុន​យើងខ្ញុំ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កោះនរា​ហ៍ សង្កាត់​ច្បារអំពៅ នៅជាប់​នឹង​ដង​ទន្លេមេគង្គ និង​ទន្លេបាសាក់​។ ហើយ​ដែល​ត្រូវបាន​ឌី​ហ្សា​ញ​ដោយ​ក្រុមហ៊ុន​ឌី​ហ្សា​ញ​របស់​ហុងកុង​HKS និង​ក្រុមហ៊ុន​ដេ​គ័​រដ៏​ល្បី​លំដាប់ ពិភពលោក​ផងដែរ​។ ខុន​ដូ​គម្រោង​របស់​យើង​ត្រូវបាន​សាងសង់​ឡើង​យ៉ាង​យកចិត្តទុកដាក់ និង​ស្របតាម ស្តង់ដារ​អន្តរជាតិ​។ នៅក្នុង​ខុន​ដូ​យើង​មាន​អាហារដ្ឋាន super market បន្ទប់​ស្ទី​ម ស្បា ក្លឹប​ហាត់ និង​បន្ទប់​VIP​ផងដែរ​។ គម្រោង​នេះ​នឹងធ្វើ​ឲ្យ​តំបន់​កោះនរា​ហ៍​ក្លាយទៅជា​ទីក្រុង​ថ្មី ដែល​នឹង​ផ្តល់​ជីវិត​រស់នៅ​បែប​ទាន់សម័យ និង​ស៊ីវីល័យ​។ កម្មវិធី​នេះ​ប្រព្រឹត្តទៅ​យ៉ាង​ឱឡារិក ដោយមាន​ការសម្តែងរ​បាំ​ជូនពរ ការសំដែង​ម៉ុង​សាយ និង​កម្មវិធី​ជាច្រើន​ទៀតផង​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114